“អនាគតស្ថិតនៅប្រទេសចិន” ក្លាយទៅជាគំនិតឯកភាពរួមរបស់វិនិយោគទុនពីបរទេស ក្រុមហ៊ុនពហុជាតិមានសុទិដ្ឋិនិយមចំពោះទីផ្សាររបស់ចិន

ចែករំលែក៖

អន្តរជាតិ ៖ នេះជាការចេញផ្សាយពីគេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ វេទិកា Davos រដូវ ដ្តៅលើកទី ១៦ កំពុងបើកធ្វើនៅក្រុង Tianjin ប្រទេសចិន។ គេហទំព័រ «CCFR China state-controlled media » ក្នុងអំឡុងពេល វេទិកានេះ អ្នកទទួលខុសត្រូវ នៃក្រុមហ៊ុនពហុជាតិ ជាច្រើន បាន លើកឡើងថា ទីផ្សារ ដ៏ធំធេង និងការវិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស នៃឧស្សាហកម្មថ្មីនិងបច្ចេកវិទ្យាថ្មីរបស់ប្រទេសចិន នឹងផ្តល់កម្លាំ ងចលករ មិនចេះរីងស្ងួតសម្រាប់ ការអភិវឌ្ឍរបស់ក្រុមហ៊ុនពហុជាតិនៅចិន ។

គេហទំព័រ «CCFR China state-controlled media » ថ្ងៃទី ២៤ ខែមិថុនា ពិធីសំណេះសំណាល របស់ មគ្គុទេសក៍ក្រុមហ៊ុនពហុជាតិ នៃវេទិកា Davos រដូវ ក្តៅក្រុង Tianjin ឆ្នាំ ២០២៥ ក្រោមប្រធានបទ ” បណ្តាក់ទុននៅប្រទេសចិន ” បានបើកធ្វើនៅក្រុង Tianjin ។ ភ្ញៀវកិត្តិយស ចំនួនជាង ៣០០ រូប ដែល មកពីក្រុមហ៊ុន លំដាប់កំពូលទាំង ៥ រយលើពិភពលោក ព្រមទាំងសភាពាណិជ្ជកម្ម សមាគមពាណិជ្ជកម្មជាដើម បាន ធ្វើការផ្លាស់ប្តូ រមតិយោបល់ យ៉ាងស៊ីជម្រៅអំពីការ ស្វែងរក ទិសដៅថ្មីនៃកាអភិវឌ្ឍសេដ្ឋកិច្ចសកល និង ស្វែងរក កម្លាំង ចលករថ្មីសម្រាប់ ជំរុញកំណើនតាមរយៈការច្នៃប្រឌិតថ្មី ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print