សមត្ថកិច្ចគយនិងរដ្ឋាករ គួរស្រាវជ្រាវក្រុមហ៊ុនថៃឈ្មោះ(TIPCO ) ធីបកូ អេសហ្វល (ខេមបូឌា) ខមភេនី លីមីធីតTIPCO ASPHALT (CAMBODIA) COMPANY LIMITED ដែលនាំទឹកកៅស៊ូអ៊ុតថ្នល់ មកចែកចាយនិង លក់អោយក្រុមហ៊ុនធ្វើផ្លូវនៅកម្ពុជាហេតុអីមានសិទ្ធនាំចូលរួចពន្ធ លើសតាមច្បាប់កំណត់ !

ចែករំលែក៖

ភ្នំពេញ ៖ មានក្រុមថៃឈ្មោះ (TIPCO ) ធីបកូ អេសហ្វល (ខេមបូឌា) ខមភេនី លីមីធីត

TIPCO ASPHALT (CAMBODIA) COMPANY LIMITED នៅកម្ពុជា ដែលនាំទឹកកៅស៊ូអ៊ុតថ្នល់ មកចែកចាយនិង លក់អោយក្រុមហ៊ុនធ្វើផ្លូវនៅកម្ពុជា ។ ចំពោះក្រុមហ៊ុនរបស់ថៃ (TIPCO ) ធីបកូ អេសហ្វល (ខេមបូឌា) ខមភេនី លីមីធីត
TIPCO ASPHALT (CAMBODIA) COMPANY LIMITED មួយនេះ កម្ពុជាយើងបានចំណាយលុយទិញ ទឹកកៅស៊ូអ៊ុតថ្នល់ពីក្រុមហ៊ុននេះរាប់សិបលានដុល្លារក្នុង១ឆ្នាំៗ ។ ក្រុមហ៊ុនត្រូវបានគេទម្លាយថា គាត់មានច្បាប់ពីក្រុមហ៊ុនដេញថ្លៃគម្រោងស្ថាបនាសាងសង់ផ្លូវជាតិនៅកម្ពុជា ! ដូច្នេះក្រុមហ៊ុនដេញគម្រោងស្ថាបនាសាងសង់ផ្លូវជាតិ មានច្បាប់អនុញ្ញាតឱ្យនាំចូលទឹកកៅស៊ូអ៊ុតផ្លូវដោយរួចពន្ធ ប៉ុន្តែឱ្យក្រុមថៃឈ្មោះ (TIPCO ) ធីបកូ អេសហ្វល (ខេមបូឌា) ខមភេនី លីមីធីត
TIPCO ASPHALT (CAMBODIA) COMPANY LIMITED ជាអ្នកនាំចូលរួចពន្ធ ។ ប៉ុន្តែគាត់នាំចូលលើសច្បាប់អនុញ្ញាតដើម្បីយកលក់បន្តចែកចាយឱ្យក្រុមហ៊ុនផ្សេងៗ។
សូមបញ្ជាក់ថា ៖ កន្លងមកនាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងតាមច្រកអន្តរជាតិស្រែអំបិល ! ដល់ពេលកម្ពុជា-ថៃ មានជម្លោះបញ្ហាព្រំដែន ក៏បិទច្រក ដូច្នេះក្រុមហ៊ុននេះនាំចូលតាមផ្លូវទឹក គឺតាមកំពង់ផែម៉ុង ឬទ្ធី ច្រកអន្តរជាតិកែវផុស ខេត្តព្រះសីហនុ ចំពោះបញ្ហានេះ តើខាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាមេគយចល័តផ្លូវជាតិ៤ ប្រធានសាខាគយនិងរដ្ឋាករ ខេត្តព្រះសីហនុ ប្រធានការិយាយគយនិងរដ្ឋាករ ច្រកអន្តរជាតិកែវផុស ដ៏ដូចជាប្រធានគយចល័តទូទាំងប្រទេសមានដឹងទេ ? ហើយមានវិធានការបែបណាបើគាត់នាំចូលលើសកំណត់ច្បាប់អនុញ្ញាត ? ក្នុងនោះគេបង្ហើបថា ៖ ក្រុមហ៊ុនថៃ (TIPCO ) ធីបកូ អេសហ្វល (ខេមបូឌា) ខមភេនី លីមីធីត
TIPCO ASPHALT (CAMBODIA) COMPANY LIMITED មានច្បាប់រួចពន្ធ តែគាត់យកច្បាប់នាំចូលលើស១គុណ២ ឬគុណនឹង៣ ដែលធ្វើអោយរដ្ឋត្រូវបាត់បង់ចំណូលពន្ធយ៉ាងច្រើនក្នុង១ឆ្នាំៗ ។ ពាក់ព័ន្ធបញ្ហានេះ លោក នូ សុីថា ប្រធានគយចល័តទូទាំង នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»ថា ៖ «ខ្ញុំអត់ទាន់ដឹងដែរ ចាំមើល៍ខ្ញុំធ្វើការស្រាវជ្រាវ ពីព្រោះឥឡូវហ្នឹង ទំនិញថៃពី គឺយើងបិទមិនឱ្យនាំចូល » លោកបន្តថា ៖ បើនាំចូលរបៀបនេះគឺជាការនាំចូលលើសស្តុក ដែលត្រូវមានវិធាន ដូច្នេះខ្ញុំនឹងស្រាវជ្រាវ …! ។
ក្រុមហ៊ុន (TIPCO ) ធីបកូ អេសហ្វល (ខេមបូឌា) ខមភេនី លីមីធីត
TIPCO ASPHALT (CAMBODIA) COMPANY LIMITED របស់ថៃ មិនត្រឹមតែនាំចូលរួចពន្ធលើសស្តុបប៉ុណ្ណោះទេ គឺច្រើនធ្វើការទំនាក់ទំងជាមួយក្រុមហ៊ុនដែលដេញគម្រោងសាងសង់ធ្វើជាតិបាន និងក្រុមហ៊ុនផ្សេងៗដើម្បីដឹកទឹកកៅស៊ូអ៊ុតថ្នល់ចែកចាយលក់កើបលុយនៅស្រុកខ្មែរយ៉ាងស្ងាត់ស្ងៀម ដែលគម្បីសមត្ថកិច្ចជំនាញពាក់ព័ន្ធ មានវិធានការ តើស្ថាប័នណាពាក់ព័ន្ធក្នុងប្រយោជន៍នេះ ឬទុកឱ្យក្រុមហ៊ុនថៃមកកើបលុយខ្មែរ ហ៊ានទាំងនាំចូលលើសច្បាប់កំណត់ ! ក្នុងករណីនេះអង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»មិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅរសៀលថ្ងៃខែឆ្នាំដដែល ពីក្រុមហ៊ុនថៃ (TIPCO ) ធីបកូ អេសហ្វល (ខេមបូឌា) ខមភេនី លីមីធីត TIPCO ASPHALT (CAMBODIA) COMPANY LIMITED ដោយគ្មានលេខទូរសព្ទ ប៉ុន្តែគេដឹងថា ក្រុមហ៊ុនថៃ (TIPCO ) ធីបកូ អេសហ្វល (ខេមបូឌា) ខមភេនី លីមីធីត
TIPCO ASPHALT (CAMBODIA) COMPANY LIMITED មានអាសយដ្ឋានការិយាល័យភ្នំពេញ ៖ អូអេចខេថោវើជាន់ទី៦(L06-02) ផ្លូវ110 កែងនឹងផ្លូវ93 ភូមិ3 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នឹងរងចាំការបញ្ជាក់ណាមួយពីក្រុមហ៊ុនរៀងរាល់ម៉ោងរដ្ឋបាល បើសិនមានអំណៈអំណាងណាមួយពិតប្រាកដ។
សូមបញ្ជាក់ថា ៖ (TIPCO ) ធីបកូ អេសហ្វល (ខេមបូឌា) ខមភេនី លីមីធីត
TIPCO ASPHALT (CAMBODIA) COMPANY LIMITED មានស្នាក់ការនៅកំពង់ផែម៉ុង ឬទ្ធី ដូច្នេះគេអាចនាំចូលយកមកស្តុក ដើម្បីបន្តលក់ចែកចាយឱ្យក្រុមហ៊ុនផ្សេងៗទៀតនៅកម្ពុជា ៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print