លោក គីម ជុងអ៊ុន សម្ពោធរមណីយដ្ឋានប្រណិត

ចែករំលែក៖

មេដឹកនាំគីម ជុងអ៊ុន បានសម្ពោធរមណីយដ្ឋានមាត់សមុទ្រ Kalma ដោយហៅវាថាជាសមិទ្ធិផលដ៏អស្ចារ្យបំផុតមួយរបស់កូរ៉េខាងជើងក្នុងឆ្នាំនេះ។​

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយនៅថ្ងៃនេះថា ពិធីបើកសម្ពោធរមណីយដ្ឋានមាត់សមុទ្រ Kalma ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៤ ខែមិថុនា ដោយមានការចូលរួមពីមេដឹកនាំគីម ជុងអ៊ុន ភរិយារបស់គាត់ Ri Sol-ju និងកូនស្រី Ju-ae ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបាននិយាយថា នេះជាលើកទីមួយហើយដែលកញ្ញា Ri បង្ហាញមុខក្នុងព្រឹត្តិការណ៍សាធារណៈមួយចាប់តាំងពីការសម្តែងក្នុងឆ្នាំថ្មីរបស់នាងកាលពីថ្ងៃទី 1 ខែមករា។
KCNA បានពណ៌នាថារមណីយដ្ឋាននេះមានសណ្ឋាគារ និងម៉ូតែលដែលអាចផ្ទុកភ្ញៀវបានជិត ២ ម៉ឺននាក់សម្រាប់ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស។ រមណីយដ្ឋាននេះមានកន្លែងសម្រាប់ហែលទឹក កីឡា និងការកម្សាន្ត ព្រមទាំងកន្លែងផ្តល់សេវាកម្មអាហារ និងភេសជ្ជៈផងដែរ។
លោក គីម ជុងអ៊ុន បានកាត់ខ្សែបូ និងទស្សនារមណីយដ្ឋាននេះ ដោយនិយាយថា អ្វីដែលកូរ៉េខាងជើងបានខិតខំអស់រយៈពេលជាយូរមកហើយបានក្លាយជា “ការពិតដ៏អស្ចារ្យ” ។ មេដឹកនាំកូរ៉េខាងជើងក៏បានហៅរមណីយដ្ឋាននេះថាជាសមិទ្ធផលដ៏អស្ចារ្យបំផុតរបស់ប្រទេសនៅឆ្នាំនេះ។
លោក Kim បាននិយាយថា “តំបន់ទេសចរណ៍ឆ្នេរ Wonsan Kalma គួរតែដើរតួនាទីឈានមុខគេក្នុងការដាក់មូលដ្ឋានគ្រឹះនៃវប្បធម៌ទេសចរណ៍របស់ប្រទេសនេះ” ដោយលោក Kim បាននិយាយដោយណែនាំអ្នកទទួលខុសត្រូវនៃរមណីយដ្ឋាននេះឱ្យផ្តល់នូវសម្ភារៈបរិក្ខារ និងការកម្សាន្តដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរ៕

...

រូបថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print