ភ្នំពេញ៖ រថយន្តម៉ាកព្រូសចំនួន៥គ្រឿងដែលនៅខាងក្នុងទូកុងតឺន័របានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនិងរងការខូចខាតទាំងស្រុង បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផែស្ងួត ហុង ឡេងហួរ ភូមិកន្ទោកជេីង សង្កាត់កន្ទោក ខណ្ឌកំបូល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានលឺសម្លេងផ្ទុះលាន់ដូចរន្ទះ ដោយសំបកទូកុងតឺន័រហោះចេញពីផែធ្លាក់ចម្ងាយប្រហែលជាង១០០ម៉ែត្រ ភ្លាមនោះក៏កេីតជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។
ក្រោយទទួលព័ត៌មានភ្លាមរថយន្តពន្លត់អគ្គិភ័យគ្រប់ស្ថាប័នពាក់ព័ន្ធបានចុះទៅអន្តរាគមន៍ភ្លាមៗ។
តាមព័ត៌មានបន្ថែមមួយទៀតក្នុងទូកុងតឺន័រដែលឆេះនោះគឺផ្ទុកទៅដោយប្រភេទរថយន្តព្រូស និងឆេះអស់១ទូ រថយន្តព្រូស៥គ្រឿងទាំងស្រុង។
ពាក់ព័ន្ធករណីគ្រោះអគ្គិភ័យខាងលេីនេះមុនមានមនុស្សរងរបួសនោះទេ ចំណែកមូលហេតុសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ ៕ដោយ៖សុខាសែនជ័យ