ផ្ទុះឆេះទូកុងតឺន័រនៅក្នុងផែស្ងួត​ ហុង​ ឡេងហួរឆេះរថយន្តព្រូស៥គ្រឿង

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តម៉ាកព្រូសចំនួន៥គ្រឿងដែលនៅខាងក្នុងទូកុងតឺន័របានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនិងរងការខូចខាតទាំងស្រុង​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៤០នាទីរសៀល​ ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០២៥​ នៅចំណុចផែស្ងួត​ ហុង​ ឡេងហួរ​ ភូមិកន្ទោកជេីង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានលឺសម្លេងផ្ទុះលាន់ដូចរន្ទះ​ ដោយសំបកទូកុងតឺន័រហោះចេញពីផែធ្លាក់ចម្ងាយប្រហែលជាង១០០ម៉ែត្រ​ ភ្លាមនោះក៏កេីតជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ 

ក្រោយទទួលព័ត៌មានភ្លាមរថយន្តពន្លត់អគ្គិភ័យគ្រប់ស្ថាប័នពាក់ព័ន្ធបានចុះទៅអន្តរាគមន៍ភ្លាមៗ។ 

តាមព័ត៌មានបន្ថែមមួយទៀតក្នុងទូកុងតឺន័រដែលឆេះនោះគឺផ្ទុកទៅដោយប្រភេទរថយន្តព្រូស​ និងឆេះអស់១ទូ​ រថយន្តព្រូស៥គ្រឿងទាំងស្រុង។ 

ពាក់ព័ន្ធករណីគ្រោះអគ្គិភ័យខាងលេីនេះមុនមានមនុស្សរងរបួសនោះទេ​ ចំណែកមូលហេតុសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ​ ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print