ភ្នំពេញ៖ យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បន្តរកឃើញយានយន្តល្មើសចំនួន ៣០៥គ្រឿងថែមទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។
នាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥) បានឲ្យដឹងថាចំនួនគោលដៅសរុប ១៥៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៣០គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ១៧៨គ្រឿង និងម៉ូតូ ២៥០គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣០៥គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ១១១គ្រឿង និងម៉ូតូ ១៩២គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៥ ថ្ងៃ ពីថ្ងៃទី១-២៥ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៩,៨១៣គ្រឿង, រថយន្តធំ ៨៥គ្រឿង, រថយន្តតូច ៣,៨៨៧គ្រឿង, ម៉ូតូ ៥,៨៤១គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧,៤២៩គ្រឿង, រថយន្តធំ ៥៥គ្រឿង, រថយន្តតូច ២,៩៩២គ្រឿង និងម៉ូតូ ៤,៣៨២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ៖តារា