ខេត្តបាត់ដំបង÷ កាលថ្ងៃទី២៦ខែ មិថុនា ឆ្នាំ ២០២៥ អនុវត្តតាមយោ បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី ដឹកនាំកម្លាំងធ្វេីការស្រាវជ្រាវ និង បង្រ្កាបឃាត់ខ្លួនមនុស្ស៩នាក់ ភេទប្រុស ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយ សារការកាត់អវៈយវៈឬពិការភាពកើតឡើងកាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៥នា វេលាម៉ោង ២០និង៣០ នាទីនៅចំណុចលើប្រឡាយខ្នងអាង ស្ថិតក្នុងក្រុមទី២០ ភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ជនរងគ្រោះឈ្មោះ ណូយ គឹមហាក់ អាយុ១៧ឆ្នាំ រស់ នៅភូមិព្រៃព្រុំ២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្ត បាត់ដំបងរងរបួសដាច់ម្រាមមេដៃខាងឆ្វេង១កន្លែង និងរបួសគល់ម្រាមចង្គុលដៃឆ្វេង១កន្លែង(របួសដល់ឆ្អឹង) បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តបាត់ដំបង ។
-*វត្ថុតាងដកហូតបាន៖
-កាំបិតខ្វែវចំនួន០១ដើម
-ដាវសាំម៉ូរ៉ៃចំនួន០១ដើម ។
នៅពេលនេះអធិការដ្ឋាននគរបាល ស្រុកមោងឫស្សីរៀបចំបញ្ជូនមកផែនជំនាញដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវិធី ច្បាប់៕