សម្តេចតេជោ ហ៊ុន សែន ៖ បើចោទថា កម្ពុជារំលោភដីថៃ ហេតុអ្វីបានជាភាគីថៃមិនហ៊ានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)?

ចែករំលែក៖

ខេត្តព្រះវិហារ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចោទសួរទៅភាគីថៃថា បើភាគីថៃ ចោទថា កម្ពុជារំលោភដីថៃ គួរតែមានភាពក្លាហានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ក្នុងពិធីសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានៅតែបន្តដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី ដែលរួមមាន យន្តការទ្វេភាគី និងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកដែលខ្លាចដំណើរការផ្លូវច្បាប់មិនហ៊ានប្តឹងទៅ ការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាអ្នកដែលខ្វះសុចរិតភាពតែប៉ុណ្ណោះ។ ដូច្នេះ បើសិនភាគីថៃ ត្រឹមត្រូវ មិនគួរណាខ្លាចតុលាការយុត្តិធម៌អន្តរជាតិ (ICJ)នោះទេ។
ស្នើលិខិតទៅ ICJ ហើយ! សម្តេច ហ៊ុន សែន ថា ត្រូវគោរពនីតិវិធីតុលាការដោយមិនអាចចែកចាយ តាមការទាមទាររបស់អ្នកប្រឆាំងនោះឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print