នគរបាលស្រុកមោងឫស្សីឃាត់ខ្លួនមុខសញ្ញាករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស៩ នាក់

ចែករំលែក៖

ខេត្តបាត់ដំបង÷ កាលថ្ងៃទី២៦​ខែ​ មិថុនា​ ឆ្នាំ ២០២៥ អនុវត្តតាម​យោ បល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ដាញ់ អេង​ប៊ុន​ចាន់​ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ឯក​ ស​ គឹម​ឡុង​ អធិការនគរ​បាល​ស្រុកមោងឫស្សី​ ដឹកនាំកម្លាំងធ្វេីការស្រាវជ្រាវ និង បង្រ្កាបឃាត់ខ្លួនមនុស្ស៩នាក់ ភេទប្រុស​ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយ សារការកាត់អវៈយវៈឬពិ​ការភាពកើតឡើងកាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៥នា វេលាម៉ោង ២០និង៣០ នាទីនៅចំណុចលើប្រឡាយខ្នងអាង ស្ថិតក្នុងក្រុមទី២០ ភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ ណូយ គឹមហាក់ អាយុ១៧ឆ្នាំ រស់ នៅភូមិព្រៃព្រុំ២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្ត បាត់ដំបងរងរបួសដាច់ម្រាមមេដៃខាងឆ្វេង១កន្លែង និងរបួសគល់ម្រាមចង្គុលដៃឆ្វេង១កន្លែង(របួសដល់ឆ្អឹង) បញ្ជូនទៅសម្រាកព្យា​បាលនៅមន្ទីពេទ្យខេត្តបាត់ដំបង ។

-*វត្ថុតាងដកហូតបាន៖
-កាំបិតខ្វែវចំនួន០១ដើម
-ដាវសាំម៉ូរ៉ៃចំនួន០១ដើម ។

នៅពេលនេះអធិការដ្ឋាននគរបាល ស្រុកមោងឫស្សីរៀបចំបញ្ជូនមកផែនជំនាញដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវិធី​ ច្បាប់៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print