លោក Li Qiang អញ្ជើញ ចូលរួមនិង ថ្លែងសុន្ទរកថាក្នុងពិធីបើក កិច្ចប្រជុំប្រចាំឆ្នាំ នៃក្រុមប្រឹក្សានៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីអាណត្តិទី ១០

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពីគេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ លោក Li Qiang អញ្ជើញ ចូលរួមនិង ថ្លែងសុន្ទរកថាក្នុងពិធីបើក កិច្ចប្រជុំប្រចាំឆ្នាំ នៃក្រុមប្រឹក្សានៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីអាណត្តិទី ១០លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញ ចូលរួម និង ថ្លែងសុន្ទរកថាក្នុងពិធីបើក កិច្ចប្រជុំប្រចាំឆ្នាំ នៃក្រុមប្រឹក្សានៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (ហៅ ហាត់ ថា AIIB ) អាណត្តិទី ១០នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា នៅក្រុង ប៉េកាំង ។

គេហទំព័រ «CCFR China state-controlled media » លោក Li Qiang បានថ្លែង ថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ក្រោម ការគាំទ្រ និងកិច្ច ខិតខំប្រឹងប្រែងរួម គ្នារបស់ សមាជិកទាំងអស់ ចំនួន សមាជិក AIIB បានពង្រីកពី ៥៧ រហូត ដល់ ១១០ ហើយការងារគ្រប់ ផែ្នក ទទួលបាន ការ វិវឌ្ឍ រីក ចម្រើន ជា បន្តបន្ទាប់ ដែល បាន ផ្តល់ ជា រូបមន្ត ថ្មីសម្រាប់ការធ្វើ អភិបាលកិច្ច ហិរញ្ញវត្ថុសកល និងជាគំរូថ្មីសម្រាប់កិច្ចសហប្រតិបត្តិការពហុភាគីអន្តរជាតិ។
លោក Li Qiang បានលើក ឡើង ពី ការ រំពឹង ទុកចំនួន ៣ ចំណុច ចំពោះ ការអភិវឌ្ឍរបស់ AIIB នាពេលអនាគត ។ ទីមួយ ប្រឈមមុខនឹងការលំបាកនៃ កំណើនសេដ្ឋកិច្ចពិភពលោក គួរ ធ្វើកិច្ច ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីគាំទ្រសមាជិកនានា ឱ្យ លើក កម្ពស់ សមត្ថភាព អភិវឌ្ឍន៍ របស់ខ្លួន ។ ទីពីរ ប្រឈមមុខនឹងការ ផ្លាស់ ប្តូរ និម្មាបនកម្ម សេដ្ឋកិច្ច និងពាណិជ្ជកម្ម គួរ ធ្វើ កិច្ច ខិតខំប្រឹងប្រែង ដើម្បី បង្កើន កិច្ចសន្ទនា ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុង ក្របខ័ណ្ឌ កាន់តែធំ ថែម ទៀត ។ ទីបី ប្រឈមមុខនឹងបញ្ហាប្រឈម ផ្នែកអភិបាលកិច្ច សកល គួរ ធ្វើ កិច្ច ខិតខំប្រឹងប្រែងដើម្បី ធ្វើ ឱ្យ AIIB ដើរតួនាទីជា វេទិកាពហុភាគីបែប ថ្មីឱ្យ បាន កាន់តែ ល្អប្រសើរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print