ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចុះត្រួតពិនិត្យអគារស្នាក់នៅរបស់កងកម្លាំងអន្តរាគមន៍ពិសេស និងពិនិត្យសម្ភារ មធ្យោបាយ ផ្សេងៗដែលរក្សាទុកក្នុងឃ្លាំង របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យអគារស្នាក់នៅរបស់កងកម្លាំងអន្តរាគមន៍ពិសេស និងពិនិត្យសម្ភារ មធ្យោបាយ ផ្សេងៗដែលរក្សាទុកក្នុងឃ្លាំង របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ជាមួយគ្នានោះលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានណែនាំផ្នែកជំនាញដែលមានភារកិច្ចទទួលខុសត្រូវលើការងារគ្រប់គ្រងមធ្យោបាយសម្ភារ និងកន្លែងស្នាក់នៅរបស់កងកម្លាំងអន្តរាគមន៍ពិសេស  ត្រូវយកចិត្តទុកដាក់រៀបចំថែទាំឱ្យបានល្អនិង ឱ្យមានរបៀបរៀបរយ រួមទាំងសម្អាតអនាម័យជាប្រចាំ ផងដែរ និងបន្តណែនាំឱ្យមានការចាត់ចែងរៀបចំកែសម្រួលអគារស្នាក់នៅដោយបំពាក់ឧបករណ៍បរិក្ខាមួយចំនួនបន្ថែមទៀតបម្រើឱ្យការងារថែទាំមធ្យោបាយសម្ភារ របស់កងកម្លាំង និងកន្លែងស្នាក់នៅ ឱ្យបានកាន់តែសមរម្យ និងមានគុណភាពដើម្បីឆ្លើយតបនៅពេលមានកិច្ចការងារចាំបាច់ត្រូវប្រើប្រាស់កម្លាំង សម្ភារ មធ្យោបាយទាំងនោះធានាឱ្យបានប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print