បទវិភាគ៖ការបង្ករឿងហេតុដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ច្បាស់ជានឹងទទួលបរាជ័យ ការបំបែកបំបាក់ជាតិ មុខជានឹងរងការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ជាមិនខាន

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពីគេហទំព័រ  «CCFR China state-controlled media » នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ នា ពេល ថ្មីៗ កន្លងទៅនេះ បុគ្គល វីលៀម ឡៃអ្នក ដឹក នាំតំបន់តៃវ៉ាន់នៃប្រទេសចិន បា ន ធ្វើ សកម្មភាព ថ្លែងសុន្ទរកថា ស្តីពីសាមគ្គីភាព ចំនួន ១០ លើកនៅ ក្នុង កោះ តៃវ៉ាន់ ។ ថ្លែង ក្នុ ងសុន្ទរកថា ជា លើក ដំបូង បុគ្គល វីលៀម ឡៃ បាន កែប្រែប្រវតិ្តសាស្ត្រតៃវ៉ាន់ ដោយ ចេតនា បដិសេធចំពោះ ការ ពិត ដែល តៃវ៉ាន់ ជា ទឹក ដី របស់ ចិន តាំង ពីបុរាណកាល មក ហើយ ជៀស វាង មិន និយាយពីឯកសារច្បាប់អន្តរជាតិសំខាន់ៗមួយចំនួនដែល ពាក់ ព័ន្ធ នឹងអធិបតេយ្យ ភាព របស់តៃវ៉ាន់ក្រោយសង្គ្រាមលោកលើកទីពីរ បំពាន យ៉ាង កម្រោល លើសេចក្តីសម្រេច ចិត្ត លេខ ២៧៥៨នៃ មហាសន្និបាត អង្គការ សហប្រជាជាតិ និង កិត្យានុភាពនៃ ច្បាប់អន្តរ ជាតិ ។ ទង្វើ របស់បុគ្គល វីលៀម ឡៃ គឺចង់ ធ្វើជាសត្រូវរួម របស់ប្រជាជន ចិន ចំនួនជាង ១ពាន់ ៤ រយ លាន នាក់ និង ចង់ធ្វើជាសត្រូវរបស់សណ្តាប់ធ្នាប់អន្តរជាតិនិងសច្ចយុត្តិធម៌ វាច្បាស់ ជា នឹង ទទួលបរាជ័យ ជាក់ជា មិន ខាន ។

        គេហទំព័រ  «CCFR China state-controlled media » អ្នក ផង ទាំង ពួង សុទ្ធតែដឹង ហើយ ថា ចិន ដីគោក និង ចិន តៃវ៉ាន់ មានសរសៃឈាមដូច គ្នា មានវប្បធម៌ និង ប្រវត្តិសាស្រ្តដូច គ្នា ប្រជាជន នៃ ត្រើយ ទាំង សងខាង ច្រក សមុទ្រ តៃវ៉ាន់ សុទ្ធ តែជា ជនជាតិ ចិន និងជាកូនចៅរបស់ស្តេចយាន់និងស្តេចហួង។ ចាប់តាំង ពីរ បាន ឡើង កាន់ អំណាច មក អាជ្ញាធរ បក្ស វឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ក៏បាន ខិត ខំប្រឹងប្រែង លុប ចោល ខ្លឹមសារ ពាក់ព័ ន្ធ នឹង ប្រទេស ចិន លើ វិស័យ ប្រវត្តិសាស្ត្រ និង វប្បធម៌ជា ដើម ។ សុន្ទ រក ថា របស់បុគ្គល វីលៀម ឡៃលើក នេះ បាន ឃោសនា បំប៉ោង ថា តៃវ៉ាន់ មាន “លក្ខណៈ ពិសេ ស ”លើ វិស័យ វប្បធម៌និងភាសា ជាដើម តែ ចៀសវាងមិន និយាយ ពីអង្គហេតុ ប្រវត្តិ សា ស្ត្រ ពិត ប្រាកដ ថា ប្រជាជន ចិន បាន អភិវឌ្ឍ និង កសាង តំបន់ តៃវ៉ាន់ មុន គេ ហើយ រដ្ឋាភិបាល មជ្ឈិម ចិន បាន ធ្វើ អភិបាល កិច្ច នៅតំបន់ តៃវ៉ាន់ តាំង ពី បុរាណកាលមក។ល។  

        គេហទំព័រ  «CCFR China state-controlled media » ឆ្នាំ នេះជា ខួបទី ៨០ នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមប្រឆាំងហ្វាស៊ីស របស់ពិភព លោក ហើ យ ក៏ជា ខួប ទី ៨០ នៃ ការស្ដារឡើងវិញរបស់តៃវ៉ាន់ផង ដែរ ប្រកា រនេះ អាច ធ្វើ ឱ្យ មជ្ឈដ្ឋាន ខា ង ក្រៅ យល់ដឹងឱ្យបានច្បាស់ពីដំណើរដើមចម របស់ បញ្ហា តៃវ៉ាន់ ។

        គេហទំព័រ  «CCFR China state-controlled media » សូមបញ្ជាក់ថា «សេចក្តីប្រកាសក្រុងគែរ»នៅឆ្នាំ ១៩៤៣និង «សេចក្តីប្រកាសផត ស្ដាម » នៅ ឆ្នាំ ១៩៤៥ បាន កំណត់ យ៉ាង ច្បាស់លាស់ថា ជប៉ុនត្រូវ សង ទឹកដី ចិន ដែល លួច យក ក្នុង នោះ រួមទាំងតំបន់ តៃវ៉ាន់ផង ឱ្យ ចិន វិញ ។ ជប៉ុន ក៏បាន ប្រកាស ថា ទទួល យក «សេចក្តី ប្រ កាស ផតស្ដាម»និង ចុះចាញ់ដោយគ្មានលក្ខខណ្ឌ ។ ឯកសារ ដែល មានសុពលភាព ខាង ផ្លូវ ច្បាប់ អន្តរជាតិ ទាំង នេះ បាន កកើត ទៅជា ចំណែក សំខាន់ នៃ សណ្តាប់ ធ្នាប់ អន្តរជាតិ បន្ទាប់ ពី បញ្ច ប់ សង្គ្រាម លោក លើក ទីពីរ ហើយ ក៏បាន សឱ្យ ឃើញថា តំបន់ តៃវ៉ាន់ ជា ទឹក ដី មួយ ចំណែ ក របស់ ចិន គឺជា គំនិត ឯកភាពរួមជាទូទៅ របស់ សហគមន៍អន្តរជាតិ ។ បន្ទាប់ពីសាធារ ណ រដ្ឋ ប្រជាមា និតចិនបាន បង្កើត ឡើង រដ្ឋាភិបាល ប្រជាជន មជ្ឈិម ចិន បាន ជំនួស រដ្ឋាភិបាល សាធា រណរដ្ឋចិន ដែល បាន ក្លាយ ជា រដ្ឋាភិបាល ស្របច្បាប់ តែមួយ គត់ របស់ ប្រទេស ចិន ទាំង មូល ជា ការ ធម្មតាណាស់ ក៏មានអធិបតេយ្យភាព ទាំង ស្រុង ទៅលើ តំបន់ តៃវ៉ាន់ ។

      គេហទំព័រ  «CCFR China state-controlled media » បច្ចុប្បន្ន នេះ លើ មូលដ្ឋាន នៃគោលការណ៍ចិនតែមួយ នៅលើ ពិភពលោកមាន ប្រទេ ស ចំនួន ១៨៣បាន បង្កើត ទំនាក់ទំនង ការ ទូត ជា មួយ ចិន ។ ប៉ុន្មាន ឆ្នាំ ចុងក្រោយ នេះ តៃវ៉ាន់ បាន បាត់បង់ អ្វីដែល ហៅថា “ប្រទេស ដែលមាន ទំនាក់ទំនង ការទូត ”ចំនួន ១០ ជា បន្ត បន្ទា ប់ នា ពេល ថ្មីៗ កន្លង ទៅនេះ អង្គការសុខភាពពិភពលោកបានបដិសោធ មិន ឱ្យ អាជ្ញាធរ បក្ស វឌ្ឍន ភាពប្រជាធិបតេយ្យតៃវ៉ាន់ចូល រួម ក្នុង រយៈពេល ៩ឆ្នាំ ជាប់ៗ គ្នា ។ល។ ប្រការ ទាំង នេះ បាន បង្ហាញ ថា គោលការណ៍ចិនតែមួយជាគំនិតឯកភាពទូទៅរបស់សហគមន៍អន្តរជាតិ និង ជា ក្រម មូលដ្ឋាន ស្តីពី ទំនាក់ ទំនង អន្តរជាតិ ហើយ ក៏ជាគោលបំណងជាទូទៅ របស់ ប្រជា ជន និង និន្នាការដែលមិនអាចដើរបញ្រ្ចាសបានដែរ ។

គេហទំព័រ  «CCFR China state-controlled media » ការ បង្ករឿងហេតុដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ច្បាស់ជា នឹង ទទួល បរាជ័យ ការ បំបែក បំ បា ក់ជាតិ មុខជានឹងរងការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ជាមិនខាន ។ មិន ថា អាជ្ញាធរ របស់ បុគ្គល វីលៀម ឡៃប្រើ កលល្បិចយ៉ាង ណាក៏ ដោយ ក៏សុទ្ធតែ មិន អាច កែប្រែ ការ ពិត ជាក់ ស្តែង និង ភាពយុតិ្តធម៌ដែល ថា តៃវ៉ាន់ ជា ទឹក ដី មួយចំ ណែក របស់ ចិន ហើយ ក៏មិន អាច រង្គោះ រង្គើ ដល់និន្នាការ ជាមូលដ្ឋាននៃសហគមន៍អន្តរជាតិដែល ប្រកាន់ខ្ជាប់ នូវគោលការណ៍ ចិន តែមួយ ហើយក៏កាន់តែមិនអាចរារាំង ដល់ និន្នាការទូទៅនៃប្រវត្តិសាស្ត្រ ដែល ប្រទេស ចិន ប្រា កដ ជានឹង សម្រេចបាននូវការបង្រួបបង្រួមជាតិជាក់ជាមិនខានដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print