សប្បាយពេក ភ្លេចខ្លួនថាកំពុងធ្វើអ្វី ដូចយកអន្ទាក់មកដាក់ខ្លួនឯងអញ្ចឹង

ចែករំលែក៖

ភ្នំពេញ÷ក្រោយមានការផ្សព្វផ្សាយព័ត៌មានករណីជន បរទេស០១នាក់ បោះក្រដាសពីលើអគារ១កន្លែងធ្លាក់ ចុះមកក្រោមដី ដែលសរសេរអក្សរអង់គ្លេស «police room 901 police» ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌ ចំការមន នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដោយនាំគ្នាសង្ស័យក្រែងមានបញ្ហាបទល្មើសអ្វីមួយកើតឡើងចំពោះជនបរទេសនោះ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាទៅកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមូយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះទៅដល់ទីតាំងខាងលើ ហើយធ្វើការស្រាវជ្រាវ ពិនិត្យឃើញមានជន បរទេស០១នាក់ មានឈ្មោះ MCARDLE STEVEN KING ភេទប្រុស​ អាយុ55ឆ្នាំ​ ជនជាតិអង់គ្លេស​ កាន់លិខិតឆ្លងដែនលេខ147508728​ ជាជនប្រេីប្រាស់សារធាតុញៀន​ វង្វេងស្មារតី និងអុកឡុក​ នៅចំណុចសណ្ឋាគារ COLINA INN HOTEL អគារលេខ26​ បន្ទប់លេខ901​ ជាន់ទី9​ ផ្លូវ123 កែង440​ សង្កាត់ទួលទំពូងទី1​ ខណ្ឌចំការមន​ ហើយជាអ្នកបោះក្រដាសនោះចុះមកក្រោម។

បច្ចុប្បន្នជនបរទេសនេះ សមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន បាននាំយកមកអនុវត្តតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print