កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍សហការជាមួយនគរបាលមូលដ្ឋានប៉ុស្តិ៍វាលវង់ ចុះឆែកឆេនិងត្រួតពិនិត្យឃាត់ខ្លួនជនជាតិចិន៥០នាក់រស់និងធ្វើការគ្មានច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចអន្តោប្រវេសន៍ចុះឆែកឆេរនៅការដ្ឋានសាងសង់ខុនដូរមួយកន្លែងនិងធ្វើការឆែករកសៀវភៅការងារមិនត្រឹមត្រូវហើយក៏ធ្វើការឃាត់ខ្លួនបានបុរសជនជាតិចិនប្រុសស្រី៦នាក់កាលវេលាម៉ោង ៣រសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចតាមផ្លូវលេខ២១១ ស្ថិតនៅភូមិ៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ការចុះត្រួតពិនិត្យនិងឆែកឆេនេះដឹងនាំដោយលោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងរបស់ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងកម្លាំងមូលដ្ឋានប៉ុស្តិ៍វាលវង់។

បើកតាមសំដីសមត្ថកិច្ចអគ្គនាយដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធីបានប្រាប់ថា ដោយកម្លាំងជំនាញចុះប្រត្តិបត្តិការចុះឆែកឆេរត្រួតពិនិត្យនៅការដ្ឋានសាងសង់ខុនដូរចិនមួយកន្លែងនៅអតីតធ្វើស្លាកលេខចាស់ដោយមានកម្មករនិងមេការភាគច្រើនជាជនជាតិចិន ហើយក៏សហការជាមូលដ្ឋានក៏រកឃើញមានជនជាតិចិនប្រុស៥ស្រីម្នាក់គ្មានលិខិតឆ្លងដែនិងសៀវភៅស្នាក់នៅ ចំនួនប្រុស៦នាក់ហើយចំណែក៤៤នាក់ទៀតគឺមានលិខិតឆ្លងដែននិងមានសៀវភៅការងារ ។

បច្ចុប្បុនជនជាតិចិនប្រុសស្រី៦នាក់នេះត្រូវបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី ៕

1 2 3 5 6 43

ដោយ៖ សរស្មី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print