បង្ក្រាបបទល្មើសជាក់ស្ដែង ក្នុងករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស រួចបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ យោងតាមផេក facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៤និង​០០នាទី ​នៅចំណុច​រង្វង់មូលព្រះថោង ​ស្ថិត​ក្នុងភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ​មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវ និង​ដងឆ័ត្រ វាយ​កាប់ទៅលើជនរងគ្រោះ​)មួយកើត ឡើងបង្កដោយ​ជនសង្ស័យ១ក្រុមមិនស្គាល់អត្តសញ្ញាណ មានគ្នាប្រហែល​១៧នាក់ ជិះម៉ូតូប្រហែល៨គ្រឿង ប្រើដោយ ដាវ និងដែកដងឆ័ត្រ ​បានវាយមកលើជនរងគ្រោះមួយក្រុម០៣ម៉ូតូ មានគ្នា០៦នាក់ស្រី០១នាក់ ដែលកំពុងហូបមីឆា នៅចំណុចកើតហេតុខាងលើ បណ្ដាលឱ្យជនរងគ្រោះ០១នាក់រងរបួសស្រាល និងខូចខាតម៉ូតូ​ស្រាល ក្រោយធ្វើសកម្មភាពរួចបើករត់គេចចេញពីកន្លែងកើតហេតុ ។

បន្ទាប់ពីទទួលបាន​ព័ត៌មាននេះ កម្លាំងអធិការដ្ឋាន​នគរបាល​ក្រុងកំពង់សោម សហការជាមួយកម្លាំងប៉ុស្តិ៍​នគរបាលរដ្ឋបាលសង្កាត់បិតត្រាំង ​បានចុះ​អន្តរាគមន៍​ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ​ខាងលើបានចំនួន០២ នាក់ និងបន្ដឃាត់ខ្លួនបាន០៥នាក់បន្ថែមទៀត នៅបន្ទប់ជួលស្ថិតក្នុង​សង្កាត់លេខ១ នៅថ្ងៃ​ខែ​ឆ្នាំ ដដែលវេលាម៉ោង​០៦ និង​៣០នាទី រួមទាំងវត្ថុតាង យកមក​កាន់អធិការដ្ឋាន​នគរបាល​ក្រុងកំពង់សោម ដើម្បីធ្វើការសាកសួរ និង​កសាងសំណុំរឿង បញ្ជូនមក​​ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាត់ ការបន្តតាមនីតិវិធី ។

វត្ថុតាងចាប់យកបានរួមមាន ៖
-ម៉ូតូ ០៣គ្រឿង
១-ម៉ាក SCOOPY ពណ៌ខ្មៅ ផលិតឆ្នាំ ២០២៤ ស្លាកលេខ ភ្នំពេញ 1KU-6376 ។
២-ម៉ាក DREAM សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០២៤  ស្លាកលេខ កំពត 1V-6438 ។
៣-ម៉ាក DREAM សេ១២៥ ពណ៌ ខ្មៅ ផលិតឆ្នាំ ២០២២ ស្លាកលេខ ភ្នំពេញ 1JH-0178 ។
-ទូរស័ព្ទ០៦គ្រឿង
-ដែកដងឆ័ត្រ​០១ដើម ប្រវែង១០៣សង់ទីម៉ែត្រ (ឧបករណ៍ធ្វើសកម្មភាព)
-ដាវដែកចំនួន ០២ដើម (ឧបករណ៍ធ្វើសកម្មភាព) ។

...

ចំពោះជនសង្ស័យទាំង៧នាក់ភេទប្រុសព្រមទាំងវត្ថុតាងខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print