អគ្គនាយកកាំកុងត្រូលអំពាវនាវអោយប្រជាពលរដ្ឋនិងសិស្សានុសិស្សកុំទិញចំណីអាហារណាដែលគ្មានស្លាកយីហោត្រឹមត្រូវ

ចែករំលែក៖

ខេត្តកណ្តាល៖ ដើម្បីការពារសុខភាព ប្រជាពលរដ្ឋនិងសិស្សានុសិស្ស  ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ លោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល និងជាប្រធានគណៈពង្រឹង ២ឃុំ គឺឃុំភូមិធំ និងឃុំដីឥដ្ឋ ស្រុក កៀនស្វាយ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យម្ហូបអាហារនៅផ្សាគគីរ និងធ្វើការពន្យល់ណែនាំផ្សព្វផ្សាយផលិតផលមួយចំនួនដែលគ្មានស្លាកយីហោត្រឹមត្រូវ ដើម្បីទប់ស្កាត់កុំអោយ ក្មួយៗ សិស្សានុសិស្សទិញផលិតផលទាំងនោះយកទៅបរិភោគ ព្រោះធ្វើអោយប៉ះ ពាល់ដល់សុខភាព ។

IMG-20150804-WA0124

ជួបជាមួយអាជីវករលក់ដូរ នៅ ក្នុងផ្សាគគីរ លោកម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល បានផ្តាំផ្ញើនិងសំណេះសំណាលដូច្នេះថា សូមបងប្អូនអាជីវករទាំងអស់មិនត្រូវដាក់លក់ផលិតផលណាដែលគ្មានស្លាកយីហោ  ហួសកាលបរិច្ឆេត ឬដាក់សារធាតុគីមីដើម្បីរក្សាគុណភាពនិងសម្រស់នោះឡើយ  ព្រោះផលិតផល ដែលគ្មានស្លាកយីហោត្រឹមត្រូវ និងប្រើប្រាស់សារធាតុគីមីធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគ ហើយ អ្នក លក់នូវផលិតផលទាំងនិង ប្រឈមចំពោះមុខច្បាប់នៅពេលសមត្ថកិច្ចជំនាញត្រួតពិនិត្យឃើញ ។

ចំពោះអ្នកទិញ ផលិតផល  ចំណីអាហារ បន្លែរ ត្រីសាច់ យកទៅបរិភោគ ក៏ត្រូវប្រុងប្រយ័ត្ន ដោយខ្លួនឯងផងដែរត្រូវពិនិត្យមើលកាលបរិច្ឆេត ស្លាកយីហោនៅលើផលិតផល និងគុណភាពបន្លែត្រីសាច់ ដើម្បីការពារសុខភាពខ្លួនយើង ។

បន្ទាប់ពីជួបសំណេះសំណាល ជាមួយអាជីវករនៅផ្សាគគីរ លោក អគ្គនាយកដ្ឋានកាំកុងត្រូលបានដឹកនាំមន្រ្តីក្រុមការងារអមដំណើរដោយអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន បានចុះពន្យល់ ណែនាំផ្សព្វផ្សាយដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាគគីរ និងសាលា បឋមសិក្សាស្តៅកន្លែង ។

លោកម៉ក់ ពេជ្ជរិទ្ធ បានធ្វើការផ្តាំផ្ញើ ដូច្នេះថា មុនពេលទិញចំណីអាហារយក ទៅបរិភោគ សូមក្មួយៗ ចៅៗ ត្រូវមើល អក្សរនៅលើសំបកកញ្ចប់នំចំណីទាំងនោះ បើគ្មានអក្សរ និងថ្ងៃខែកំណត់ទេនោះ មិនត្រូវទិញយកទៅបរិភោគឡើយ ។

ជាមួយគ្នានេះដែរសិស្សានុសិស្ស ជាង១០០នាក់ដែលបានចូលរួមស្តាប់ការពន្យល់ផ្សព្វផ្សាយ ត្រូវបានប្រតិភូនៃអគ្គ នាយកដ្ឋានកាំកុងត្រូលផ្តល់ថវិការក្នុងម្នាក់ៗ ៣.០០០ រៀល លោកគ្រូ-អ្នកគ្រូ២ម៉ឺនរៀល ,លោកនាយក-នាយករង ម្នាក់ៗ៥ម៉ឺនរៀល ៕

ដោយ៖ សណ្តោស

IMG-20150804-WA0128

IMG-20150804-WA0129

IMG-20150804-WA0130

IMG-20150804-WA0125

IMG-20150804-WA0127

IMG-20150804-WA0126

...

IMG-20150804-WA0103

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print