ចាប់​ម្តាយមីង​លក់​ព្រហ្មចារី​ក្មួយ​ស្រី​១៥០០​ដុល្លារ​និង​អ្នកទិញ​បញ្ជូន​ទៅ​តុលាការ​

ចែករំលែក៖

ភ្នំពេញ​៖​ កាលពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​៣​ខែសីហា​ឆ្នាំ​២០១៥​ កម្លាំង​ នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ ការពារ​អនីតិជន​ ដឹកនាំ​ដោយ​ លោក​ កែវ​ ធា​ប្រធាន​ការិយាល័យ​ បាន​ចុះ​ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​ ២​នាក់​ នៅ​កន្លែង​ពីរ​ផ្សេង​គ្នា​ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​ និង​ ខណ្ឌ​ជ្រោយចង្វា​ ពាក់​ពន្ធ​ករណី​ជួញដូរ​មនុស្ស​(​លក់​ក្មួយ​ស្រី​អាយុ​១៣​ឆ្នាំ​តម្លៃ​១៥០០​ដុល្លារ​ឲ្យ​បុរស​ម្នាក់​សេពសន្ថវៈ​)​។​

sew

​លោក​កែវ​ ធា​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កុមារ​រង​គ្រោះ​ឈ្មោះ​ ជ​ណ​វ​ អាយុ​ ១៣​ឆ្នាំ​។​ ចំណែក​ស្ត្រី​ជា​ជនសង្ស័យ​ដែល​ត្រូវជា​ម្តាយមីង​របស់​ក្មេង​រង​គ្រោះ​នោះ​ មានឈ្មោះ​ ជា​ ស្រស់​ អាយុ​៣២​ឆ្នាំ​ មុខរបរ​មេផ្ទះ​ ស្នាក់​នៅផ្ទះ​លេខ​៦៧EC0​ ផ្លូវជាតិ​លេខ​៥​ ភូមិ​៣​ ក្រុម​៥​ សង្កាត់​ច្រាំង​ចំរេះ​១​ ខណ្ឌ​ឬ​ស្សី​កែវ​ ត្រូវ​បាន​សមត្ថកិច្ច​របស់​លោក​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​ ៣​ សីហា​ ឆ្នាំ​២០១៥​។​ ដោយឡែក​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​ជា​អ្នក​រំលោភ​សេពសន្ថវៈ​លើ​កុមារី​រង​គ្រោះ​មានឈ្មោះ​ ឈិ​ន​ ឆៃ​លី​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មុខរបរ​ជា​មេការ​សំណង់​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៥​ និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​៣​ សីហា​ នេះ​ដែរ​ នៅ​ចំណុច​ការដ្ឋាន​សំណង់​ស្ថិត​នៅ​ភូមិ​ចាម​ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា​។​

​ជនសង្ស័យ​ឈ្មោះ​ ជា​ស្រស់​ បាន​សារភាព​ថា​នាង​បាន​ទទួល​ប្រាក់​ចំនួន​១៥០០​ដុល្លារ​ពី​ឈ្មោះ​ឈិ​ន​ឆៃ​លី​ ជា​ថ្លៃ​លក់​ព្រហ្មចារី​ក្មួយ​ស្រី​ហើយ​ការ​ដាក់ច្រវ៉ាក់​នាង​ព្រោះ​មិន​ឲ្យ​នាង​ចេញពីផ្ទះ​ទៅ​រាយការណ៍​ក្នុង​ករណី​នេះ​ប្រាប់​សមត្ថកិច្ច​ ។​

​លោក​ កែវ​ ធា​ បាន​បន្ត​ថា​ មុន​នឹង​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ និង​ចាប់​ឃាត់ខ្លួន​ជន​ប្រុស​ស្រី​ទាំង​ពីរ​នាក់​ខាងលើ​នេះ​ គឺ​កុមារី​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​ របស់​លោក​ថា​ខ្លូ​ន​គេ​ត្រូវ​បាន​ម្តាយមីង​បង្កើត​យក​ទៅ​លក់​ឱ្យ​បុរស​ចំណាស់​ម្នាក់​រំលោភ​សេពសន្ថវៈ​ និង​បាន​ចាប់​នាង​ចង​ច្រវាក់​មិន​ឱ្យទៅ​ណា​ឡើយ​ ។​ ប៉ុន្តែ​នាង​បាន​ខំព្យាយាម​ស្រាយ​ច្រ​វ៉ា​ក់​នោះ​ទាល់តែ​បាន​ទើប​មក​ប្តឹង​សមត្ថកិច្ច​លោក​ឱ្យ​ជួយ​។​ក្មេង​ស្រី​រង​គ្រោះ​រូប​នេះ​ត្រូវ​បាន​កម្លាំង​របស់​លោក​យក​ទៅ​ប្រគល់​ឲ្យ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ទទួលយក​ទៅ​អប់រំ​ និង​បណ្តុះបណ្តាល​ដើម្បី​មាន​អនាគត​។​

​ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ត្រូវ​បាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម​ និង​ឈាន​ទៅ​រក​ចាប់ខ្លួន​អ្នកសមគំនិត​ដើម្បី​ផ្តន្ទាទោស​ច្បាប់​ជា​បន្ត​ទៀត​៕​​

ដោយ៖ ប្រាថ្នា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print