ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាចុះបង្ក្រាបទីតាំងកត់កន្ទុយលេខមួយកន្លែង ឃាត់ខ្លួនមនុស្សអ្នកចាក់ និងកត់កន្ទុយលេខពីរនាក់ និងដកហូតវត្ថុតាងមួយចំនួននាំមកអធិការខណ្ឌ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោងជា៣រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ នៅចំណុចបន្ទប់ជួលលេខ១៥ ផ្លូវលំ ក្រុម២ ភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា ។
ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សស្រីទាំពីរនាក់នេះ រួមនឹងវត្តុតាងមួយចំនួនដែលបម្រើឲ្យការកន្ទុយលេខ។ លោកសៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់នេះរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនតុលារការនៅរសៀលថ្ងៃទី៤ ខែសីហាផងដែរ ៕
ដោយ៖ ជ្រោយពេជ្រ