លោកទូច គង្គា : លោកសយ សុភាព ធ្វើជាមនុស្សត្រូវទទួល ស្គាល់ការពិត ប្រកាន់សច្ចធម៌ទៀងត្រង់

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីគេហទំព័រដើមអម្ពិល ដកស្រង់សម្ដីលោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមកវាយប្រហារ មួលបង្កាច់ ធ្វើឱ្យប៉ះពាល់កិត្ដិយស និងសេចក្ដីថ្លៃថ្នូរយ៉ាង ធ្ងន់ធ្ងរមកលើ លោក ទូច គង្គានោះ នៅព្រឹកថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៥ លោកទូច គង្គា បាន ប្រាប់នគរដ្រេហ្គនថា “លោកសយ សុភាព ធ្វើជាមនុស្សគួរតែត្រូវ ទទួលស្គាល់ការពិត ក្នុងនាមជាអ្នកកាន់ ព្រះពុទ្ធសាសនា និង ហ៊ានទទួលខុសត្រូវចំពោះគុណ និងទោស បុណ្យបាប ព្រោះលោក សយ សុភាព ពិតជាដឹងខ្លួនឯងច្បាស់ហើយថា ការ និយាយប្រមាថ និងបរិហារកេរមកលើខ្ញុំ អាចជាការពិតទេ? ហើយកន្លងមកលោក បានធ្វើអ្វីខះ? លោកទូច គង្គា បញ្ជាក់ថា សាក្សីដឹងឮពិតជា នៅរស់នៅឡើយ នៅជុំវិញលោកសយ សុភាព ។ ម្យ៉ាងទៀត រដូវនេះ ជារដូវវស្សា បើលោកនិយាយមិន ពិតប្រយ័ត្នទេវតាបរាមុខ! ” ។
លោកទូច គង្គា បានបន្ដថា ដូចជា បញ្ហាកាសែតដើមអម្ពិល គឺកើតក្រោយ ដែលលោកសយ សុភាពស្គាល់ខ្ញុំហើយ ក្នុងនោះ ខ្ញុំក៏ជាអ្នករួមចំណែកស្ថាបនិក កាសែតនេះម្នាក់ដែរ រួមទាំងមិត្ដភក្ដិ មួយចំនួនទៀតដែលរង គ្រោះដោយលោក សយ សុភាពទាត់ចោល ហើយពួកគេ សុទ្ធតែនៅរស់ដល់បច្ចុប្បន្ននេះ ។ ដូច្នេះ ខ្ញុំសោកស្ដាយយ៉ាងខ្លាំងនូវអ្វីដែលលោក សយ សុភាពបានធ្វើអត្ថាធិប្បាយ ក្នុង ចេតនាមួលបង្កាច់ ។ ដូចជា គាត់លើក ពីគុណសម្បត្ដិថាជួយខ្ញុំឱ្យរួចផុតពីគុក ច្រវ៉ាក់ ខ្ញុំកាន់តែឆ្ងល់បន្ថែមទៀត តើរូប ខ្ញុំកន្លងមកធ្លាប់រងនូវពាក្យបណ្ដឹងសំណុំ រឿងព្រហ្មទណ្ឌលេខប៉ុន្មាន មានដីកាចាប់ ខ្លួនលេខប៉ុន្មានពិតប្រាកដ? សូមលោក សយ សុភាព មេត្ដាយកមកបង្ហាញជូន សាធារណជនដើម្បីឱ្យបានដឹងការពិត ។
លោកទូច គង្គា បានលើកឡើងទៀត ថា ពាក់ព័ន្ធករណីរឿងដី២១៨គ្រួសារ នៅប៉ោយប៉ែត គឺប្រជាពលរដ្ឋទាំង២១៨ គ្រួសារ គាត់បានទៅពឹងពាក់លោកសយ សុភាព ក្រោយការអនុវត្ដសាលក្រមរួច យូរឆ្នាំមកហើយ ។ ពេលនោះលោក សយ សុភាព បានពឹងឱ្យខ្ញុំជួយរកឈ្មោះ ទិន អូន ដែលជាម្ចាស់កម្មសិទ្ធិដីស្រប ច្បាប់ ដើម្បីធ្វើការសម្របសម្រួល ។ គ្រា នោះក៏ស្វែងរកឈ្មោះទិន អូន និងបាន ចូលរួមដោះស្រាយរឿងដីនេះទាំងអស់គ្នា ដោយខ្ញុំធ្វើជាតំណាងឱ្យលោកទិន អូន ម្ចាស់កម្មសិទ្ធិដីស្របច្បាប់ ធ្វើយ៉ាងណា ដើម្បីបញ្ចប់ទំនាស់ អនុវត្ដតាមនយោ បាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ហើយបែងចែកដីឱ្យប្រជា ពលរដ្ឋទទួលយកបានទាំងសងខាងដោយ សន្ដិវិធី ដើម្បីបញ្ចប់វិវាទនេះ ។
ដូច្នេះ ខ្ញុំមានជំនឿថា លោកសយ សុភាព នឹងមានឆន្ទះ ក្នុងការកែសម្រួល ប្ដូរឥរិយាបថ និងធ្វើជាមនុស្សត្រូវជា មនុស្សពិតប្រាកដ ធ្វើអ្វីៗឈរលើមូល ដ្ឋានច្បាប់ និងបញ្ឈប់នូវការបរិហារកេរ មួលបង្កាច់មកលើខ្ញុំដែលប៉ះពាល់ចំពោះ កិត្ដិយសនិងសេចក្ដីថៃថ្នូរ ពិសេសការ លើកឡើងរបស់លោកសយ សុភាពកាន់ តែខុសនិងបំពានវិជ្ជាជីវៈសារព័ត៌មាន ផងដែរ ។ លោកទូច គង្គាបានបញ្ជាក់ថា បើលោកសយ សុភាព មិនបោះបង់ចេតនា មួលបង្កាច់ បរិហារកេរមកលើខ្ញុំដោយ គ្មានសច្ចធម៌ សីលធម៌ទៀងត្រង់ ខ្ញុំនឹង បង្ខំចិត្ដជ្រើសយកផ្លូវតុលាការ ពីព្រោះ រឿងរ៉ាវនៃបណ្ដឹងកន្លងទៅនោះ លោក សយ សុភាព ពិតជាបានដឹងខ្លួនឯងស្រាប់ ហើយថាលោកគឺជាអ្នកបង្កើតឡើងមុន ។ ដោយឡែកសម្រាប់ខ្ញុំមិនបាននឹកនា សូម្បីតែបន្ដិច ។
លោកទូច គង្គាបានរំលឹកថា ចំពោះ រឿងបណ្ដឹងកន្លងទៅ ខ្ញុំបានភ្លេចទៅហើយ ដោយសាររឿងនេះ ត្រូវបានកប់ចោល នៅតុលាការកំពូល ប៉ុន្ដែខ្ញុំបានដឹងរឿង នេះពីលោកសយ សុភាព មកវិញទេថា តុលាការកំពូលបានដំណើរការនីតិវិធី បន្ដនោះ ៕ គីមហេង


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print