លោកស្រីម៉ែន សំអន អំពាវនាវឲ្យមូលនិធិវេទិការសេដ្ឋកិច្ចពិភពឥស្លាមWIEFបន្ដកៀរគរអ្នកវិនិយោគទុនក្នុងតំបន់និងនៅលើពិភពលោកបង្វែរទិសដៅធុរកិច្ចរបស់ខ្លួនមកកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីម៉ែន សំអន  បានអំពាវនាវ ឲ្យមូលនិធិវេទិការ​សេដ្ឋកិច្ច ពិភពឥស្លាមWIEF​បន្ដកៀរ​គរអ្នកវិនិយោគ​ទុន  ក្នុង​តំបន់  ​​និងនៅលើពិភពលោក បង្វែរទិសដៅមកធ្វើធុរកិច្ចរបស់ខ្លួន នៅកម្ពុជា  ព្រោះ ប្រទេសកម្ពុជា  កំពុងក្លាយទៅជាគោលដៅ នៃកូនសោរ ​វិនិយោគមួយ និងជាទីផ្សារ នៃអ្នកប្រើ ប្រាស់ទំនិញ ដ៍មានសក្ដានុពលមួយ សម្រាប់ ក្រុមហ៊ុន ដែលបានផ្ដោតចំណាប់អារម្មណ៍ វិនិយោគ​នៅ​តំបន់ អាស៊ីអាគ្នេយ៍ ។

my8

លោកស្រី ម៉ែន  សំអន  ឧបនាយក រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​  ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​  ព្រឹទ្ធសភា​និង​អធិការ​កិច្ច​  តំណាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន ​សែន ​ នាយករដ្ឋមន្ត្រី​  នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា បានធ្វើការអំពាវនាវបែបនេះ ក្នុងខណៈ ដែលោកស្រី ចូលរួម ​ក្នុង​​វេទិកា​សេដ្ឋ​កិច្ច​ពិភព​ឥស្លាម​ ឆ្នាំ​២០១៥​ ដោយមានអ្នកវិនិយោគទុន ម៉ាឡេស៊ី សំាងហ្គាពួ  ចិន ថៃ ឥណ្ឌូនេស៊ី  និងអារ៉ាប់ ប៊ីសាអូឌីត ប្រមាណជាង២០០នាក់  នៅសណ្ឋាគារអ៊ិនធើខុនកង់ទីណង់តាល់ កាលពីថ្ងៃទី០៤  ខែសីហា ឆ្នំា២០១៥។​

លោកស្រីម៉ែន សំអន  បានបញ្ជាក់ថា៖ វេទិកាតុមូល ស្ដីពីមូលនិធិវេទិកាសេដ្ឋកិច្ច ពិភពឥស្លាម WIFE​នៅភ្នំពេញសម្រាប់ឆ្នំា២០១៥នេះ ពិតជាធ្វើឡើងស្របពេល ដែលរាជរដ្ឋាភិបាល កម្ពុជា កំពុងធ្វើការ​កំណែ​ទម្រង់ យ៉ាងស៊ីជម្រៅលើគ្រប់វិស័យ  ដើម្បីធានាប្រសិទ្ធភាពសេវាសាធារណៈ និងជំរុញឲ្យអនុវត្ដ ភាពវិនិយោគ មិនតែប៉ុណ្ណោះព្រឹត្ដិការនេះ ពិតជាជួយរួមចំណែកផ្សព្វផ្សាយ ដល់អ្នកវិនិយោគ អ្នកជំនួញនានា នៅក្នុងតំបន់ និងនៅលើពិភពលោក​ឲ្យបង្វែទិសដៅធុរកិច្ច របស់ខ្លួនមករកស៊ីនៅកម្ពុជាវិញ ។

ហើយ វិទិកានេះពិតតែជាវេទិកាលើកទី១ តែក៏ជាព្រឹត្ដិការ ប្រកបដោយសក្ដានុពល និងជាពិសេស ផ្ដល់បទពិសោធន៍ដល់ក្រុមយុវជនជំនាន់ក្រោយ ឲ្យត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមប្រឡូក ក្នុងវិស័យធុរកិច្ច  និងក៏ដើម្បីចូលរួមកដបទពិសោធន៍ ទស្សនៈយោបល់ល្អៗ គន្លឹះសំខាន់ៗ និងវិធីសាស្រ្ដផ្សេងៗ ដើម្បី​ជោគ​ជ័យ ក្នុងការងាររបស់ខ្លួន ក្នុងពេលអនាគត ។

លោកស្រីបន្ដថា៖ រាជរដ្ឋាភិបាលកម្ពុជា  ក្នុងនីតិកាលទី៥ នៃរដ្ឋសភាដែលដឹកនំាដោយសម្ដេចអគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានកំណត់យុទ្ធសាស្រ្ដ៤យ៉ាង ស្ដែងចេញតាមរយៈ បាវចនា កំណើន ,ការងារ សមធម៌ និងប្រសិទ្ធភាព ឆ្ពោះទៅប្រទេសមានចំណូលមធ្យមមកម្រិតខ្ពស់ ជា​មួយ​នេះ  រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជនជាផ្នែកដ៍សំខាន់ សម្រាប់ការអភិវឌ្ឍ សង្គម សេដ្ឋកិច្ច របស់កម្ពុជា ។

លោកអូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា៖ បច្ចុប្បន្ននេះ ប្រទេសកម្ពុជា  អាច សម្រេចបាននូវកំណើនសេដ្ឋកិច្ច ក្នុងអត្រា ៧ ,៣ ភាគរយ ក្នុងឆ្នំា២០១៣ និងប្រមាណ៧ភាគរយ ក្នុងឆ្នំា២០១៤ ហើយនៅឆ្នំា២០១៥នេះ តាមការព្យាករណ៍បានបង្ហាញថាសេដ្ឋកិច្ចកម្ពុជា នឹងអាចសម្រេច បានកំណើន លើសពី៧ភាគរយបន្ដទៀត។ ត្រង់នេះហើយ​ដែលកំណើនគិតជាមធ្យមភាគរយ ក្នុងរយៈ​ពេលជាង២០ ឆ្នំា កន្លងមក កំណើនសេដ្ឋកិច្ចកម្ពុជា មានប្រមាណជាង៧ភាគរយ ហើយ។

អត្រាប្ដូរ​ប្រាក់ក៏ត្រូវបាន ធានាឲ្យមាន ស្ថិរភាពជាទូទៅក្នុងរង្វង់ ៤០៥០រៀលក្នុង១ដុល្លារអាមេរិក អស់រយៈពេល ២០ឆ្នំាមកហើយ ពុំមានការប្រែប្រួលធ្លាក់ចុះអ្វីឡើយ ។ លើសពីនេះ​ស្ថាបន័ធនាគារមានចំនួនកើនឡើង​ជា​លំដាប់ ដែលមកដល់ពេលនេះ កម្ពុជា មានធនាគារពាណិជ្ជកម្ម ដែលកំពុងបម្រើសេវាកម្ម (Commercial Bank )  ចំនួន៣៦ និងស្ថាប័នមីក្រូហរញ្ញវត្ថុមានចំនួនប្រមាណជាង៤០ទៀត   ដែលកំពុង​បម្រើសេវា​ជូន​អតិថិជន​សព្វថ្ងៃ ។

សូមបញ្ជាក់ថា៖  ​វេទិកា​សេដ្ឋកិច្ច​ពិភព​អ៊ីស្លាម​(WIEF)នេះ​ ត្រូវ​បាន​ប្រារព្ធ​ឡើងជា​លើកដំបូង​សម្រាប់​កម្ពុជា ដែលមានអ្នកវិនិយោគទុនក្នុងប្រទេស និងក្រៅប្រទេស ចូលរួមប្រមាណជាង២០០នាក់​មកពី​ពិភពអារ៉ាប់ និងអាស៊ីអាគ្នេយ៍ ប៉ុន្តែ​សម្រាប់  ​នៅ​លើពិភពលោក  បាន​ប្រារព្ធ​ឡើងចំនួន​១០​លើកមក​ហើយដែរ ។ ដោយមាន​បណ្ដាអ្នកវិនិយោគទុន មកពីពិភពអារ៉ាប់ និងអ៊ឺរ៉ុប  អាស៊ីអាគ្នេយ៍ប្រមាណ​ជាង៥០០០នាក់ មកផ្ដល់នូវបទ​ពិសោធន៍ ពីគ្នាទៅវិញទៅមក ដើម្បីបង្កើនចំណេះ មុខជំនួញ ឲ្យទទួល​បាន​ជោគជ័យក្នុងការងារប្រកប​អាជឹបពាណិជ្ជកម្មរបស់ខ្លួន ទំាង ពេលបច្ចុប្បន្ន និងទៅអនាគត ។

WIEF ផ្ដល់វេទិកាលើកទី១០នៅ ក្រុង​ឌូបៃ ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ាត ក្រោម​អធិប​តី​ភាព ព្រះអង្គម្ចាស់ Sheikh Mohammed Bin Rashid Al-Maktoum អនុប្រធានាធិបតី នាយករដ្ឋមន្ត្រី និងជា​អភិបាលក្រុងឌូបៃ។ ក្នុងគម្រោងលើកទី១១នេះសម្រាប់ឆ្នាំ២០១៥នេះដែរ WIEF នឹងធ្វើជាទីក្រុងកូឡាលំពួរ ប្រទេសម៉ាឡេស៊ី ពីថ្ងៃ​ទី៣-៥ខែវិច្ឆិ​​កា២០១៥ ដែលមានប្រធានា​ធិបតី​ នាយក​រដ្ឋ​មន្ត្រី ជាង៣០ប្រទេសនឹងអញ្ជើញ​ចូល​រួម​ក្នុងវេទិកា​សេដ្ឋ​កិច្ច​​​ពិភពឥស្លាមនេះ  ៕

ដោយ៖  សំរិត

bv6

 

xv4

z1

c4

x2

...

x3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print