ខេត្ដកំពង់ចាម៖ ឆ្លងតាមបណ្ដាញប្រព័ន្ធសង្គមហ្វេសប៊ុកមានគេបង្ហោះប្រាប់ព័ត៌មានឱ្យប្រជាពលរដ្ឋបានជ្រាបនិងដឹងពេលទៅដកលុយនៅក្នុងទូរATM របស់ធនាគារអេស៊ីលីដាប្រយ័ត្នប៉ះចំលុយ ក្លែងក្លាយហើយបើប៉ះចំលុយយ៉ា(ក្លែង ក្លាយ)នោះអ្នកគ្រប់គ្រងធនាគារអេស៊ីលីដាគេមិនទទួលខុសត្រូវនោះទេ ។
ខ្លឹមសារនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកបានបង្ហោះបញ្ជាក់ថា “សូមបងប្អូន ពូមីងដែរដកលុយនៅធនាគារអេស៊ីលីដា នៅស្គន់ ឃុំសូទិព្វ សូមប្រយ័ត្នលុយក្លែង ក្លាយនៅក្នុងទូ ATM ព្រោះមានបងប្អូន ដកលុយនៅទូ ATM ប៉ះលុយក្លែងក្លាយ ដោយធនាគារអេស៊ីលីដាមិនទទួល ស្គាល់លុយក្លែងក្លាយនោះទេ” ។
នៅក្នុងខ្លឹមសារដែលបានបង្ហោះនេះ អ្នកបង្ហោះនោះចង់ប្រាប់ឱ្យប្រជាពលរដ្ឋ ប្រយ័ត្នប្រយែងក្នុងបំណងនិង សំដៅទៅលើសាខាធនាគារអេស៊ីលីដា នៅម្ដុំផ្សារស្គន់ ស្ថិតក្នុងឃុំសូទិព្វ ស្រុក ព្រៃឈរ ខេត្ដកំពង់ចាម បន្ទាប់ពីមាន ប្រជាពលរដ្ឋមួយចំនួនដែលបានទៅដក ប្រាក់នៅក្នុងទូ ATM ធនាគារមួយនេះ បានសុទ្ធតែលុយក្លែងក្លាយ។ នៅពេល នោះអតិថិជនបានយកទៅតវ៉ាជាមួយ អ្នកគ្រប់គ្រងនៅទីនោះបែរជាមិនទទួល ខុសត្រូវទៅវិញ ។
ទាក់ទិននឹងព័ត៌មានបង្ហោះតាម បណ្ដាញសង្គមហ្វេសប៊ុកខាងលើនេះដែរ អ្នកយកព័ត៌មាននគរវត្ដមិនអាចរកការ ពន្យល់ពីអ្នកគ្រប់គ្រងនៅសាខាធនាគារ អេស៊ីលីដាក្បែរផ្សារស្គន់នោះបានទេ នៅ រសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ ដោយ ពុំមានលេខទូរស័ព្ទ ។
គួរបញ្ជាក់ថា ធនាគារអេស៊ីលីដា បានធ្វើឱ្យអតិថិជនមួយចំនួនខកចិត្ដ យ៉ាងខ្លាំង។ ជាក់ស្ដែងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ បុគ្គលិកធនាគារ អេស៊ីលីដាម្នាក់បានរៀបគម្រោងនិងធ្វើសកម្មភាពប្លន់លុយពីស្ដ្រីម្នាក់ជាអតិថិជនរបស់ខ្លួនថែមទៀតផង ។
គេនៅចាំបានថា ជនសង្ស័យជាបុគ្គ លិកអេស៊ីលីដាសាខាខេត្ដតាកែវដែល បានប្លន់ស្ដ្រីជាជនរងគ្រោះតែមិនបាន សម្រេចនោះមាន ឈ្មោះ ស៊ិន សុភា ហៅផានិត ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិអណ្ដូង ឃុំសំរោង ទង ខេត្ដកំពង់ស្ពឺ និងបក្ខពួកម្នាក់ទៀត ឈ្មោះ សួស ឆាង ហៅតាចិន ភេទប្រុស អាយុ៣៨ឆ្នាំ ជាសន្ដិសុខក្រុមហ៊ុនCSN មានទីលំនៅក្នុងភូមិតារោង ឃុំរកាកោះ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។
ករណីនេះនគរបាលស្រុកអង្គស្នួល ខេត្ដកណ្ដាលបានប្រាប់ឱ្យដឹងថា ស្ដ្រីរង គ្រោះឈ្មោះ សុខ សុជាតិ អាយុ៣៤ឆ្នាំ មុខរបរជាជាងកាត់ដេរ សម្លៀកបំពាក់ មានទីលំនៅក្នុងភូមិព្រៃតាចាប ឃុំសំបូរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
មន្ដ្រីនគរបាលស្រុកអង្គស្នួលបានឱ្យ ដឹងទៀតថា រយៈពេលកន្លងមកជនសង្ស័យ ឈ្មោះ ស៊ិន សុភា ហៅផានិតបានរាប់ អានគ្នាជាមួយជនរងគ្រោះហើយជនរង គ្រោះធ្លាប់បានពឹងពាក់ឱ្យជនសង្ស័យរត់ការធ្វើស្លាកលេខម៉ូតូថែមទៀត ។ មិនតែ ប៉ុណ្ណោះជនសង្ស័យធ្លាប់បានណែនាំជន រងគ្រោះឱ្យយកប្រាក់ដាក់នៅធនាគារ អេស៊ីលីដាសាខាភ្នំពេញដើម្បីយកការ ប្រាក់ទៀតផង ។ ការរាប់អាននិងពឹង ពាក់គ្នានេះបានដឹងដល់បុរសជាប្ដីស្ដ្រីរងគ្រោះនិងប្រពន្ធជនសង្ស័យផងដែរ ។ លុះមកដល់វេលារសៀលថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៥ ជនសង្ស័យឈ្មោះ ស៊ិន សុភា ហៅផានិត បានទូរស័ព្ទទៅ រកជនរងគ្រោះសួរនាំនៅឯងណា ? ពេល នោះស្ដ្រីរងគ្រោះក៏បានតបវិញថានៅ ផ្សារដើមគក្នុងរាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្ដថា នៅពេល ឮថាស្ដ្រីរងគ្រោះនៅភ្នំពេញជនសង្ស័យក៏បានប្រាប់ឱ្យស្ដ្រីរងគ្រោះចាំដើម្បីសុំជិះម៉ូតូទៅផ្ទះនៅឯខេត្ដកំពង់ស្ពឺជាមួយផង ហើយបន្ទាប់ពីបានជួបស្ដ្រីរងគ្រោះក៏ ប្រគល់សោម៉ូតូឱ្យជនសង្ស័យឌុបសំដៅទៅស្រុកកំណើតនៅឯខេត្ដកំពង់ស្ពឺវិញ ។ លុះជិះដល់ចំណុចកើតហេតុជនសង្ស័យបានឈប់ម៉ូតូនៅក្បែរចិញ្ចើមផ្លូវហើយចុះទៅបត់ជើងតូច ខណៈនោះបក្ខពួក របស់គេបានជិះម៉ូតូចូលទៅដណ្ដើម កាបូបស្ពាយដាក់លុយរបស់ជនរងគ្រោបម្រុងជិះម៉ូតូគេចខ្លួនតែត្រូវស្ដ្រីរងគ្រោះ ស្ទុះមកធាក់ម៉ូតូដួលទៅក្នុងប្រឡាយធ្វើឱ្យជនសង្ស័យរត់កាត់វាលស្រែបំណង គេចខ្លួន ហើយស្ដ្រីរងគ្រោះក៏រត់តាមពី ក្រោយស្រែកថា“ចោរៗ”ផ្អើលដល់ប្រជា ពលរដ្ឋជាច្រើននាក់ព័ទ្ធស្ទាក់ចាប់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងប្រគល់ឱ្យ សមត្ថកិច្ចនគរបាលមូលដ្ឋានតែម្ដង ។
ប្រភពដដែលបានបន្ដទៀតថា ករណី ខាងលើនេះជនសង្ស័យទាំង២នាក់បាន រៀបចំគម្រោងនិងទូរស័ព្ទទៅស្ដ្រីរងគ្រោះ ដើម្បីប្លន់ ។ ពេលមកដល់គោលដៅ ដែលបានណាត់គ្នាហើយនោះជនសង្ស័យក៏បានឈប់ម៉ូតូឱ្យបក្ខពួកចេញមកប្លន់ ហើយពេលកំពុងប្រតាយប្រតប់គ្នានោះជនសង្ស័យឈ្មោះ ស៊ិន សុភា ហៅផានិត បានស្រែកប្រាប់ស្ដ្រីរងគ្រោះឱ្យប្រគល់ កាបូបឱ្យបក្ខពួកព្រោះវាមានកាំភ្លើង។ តែដោយសារស្ដ្រីរងគ្រោះនៅមានស្មារតីនឹងនមិនឃើញជនសង្ស័យមានកាំភ្លើងក៏ព្យាយាមប្រតាយប្រតប់ដណ្ដើមយក កាបូប និងធាក់ម៉ូតូជនសង្ស័យឱ្យដួល តែម្ដង ។
នគរបាលស្រុកអង្គស្នួលបានបញ្ជាក់ថាពាក់ព័ន្ធករណីបង្ក្រាបឃាត់ខ្លួនជន សង្ស័យទាំង២នាក់ខាងលើនេះសមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FD-5926 កាបូប ស្ពាយ ពណ៌សូកូឡាចំនួន១ នៅក្នុង កាបូបមានលុយចំនួន១.០០០ដុល្លារ សហរដ្ឋអាមេរិក(ជារបស់ជនរងគ្រោះ) ទូរស័ព្ទដៃចំនួន៣គ្រឿង និងម៉ូតូ១គ្រឿង ម៉ាកហុងដាគុបជ្រុងធុនសេ៥០ ពណ៌ទឹក សមុទ្រ ពាក់ស្លាកលេខ ២៤០៧-ស.ន១ (ជារបស់ក្រុមជនសង្ស័យ) ។
ពាក់ព័ន្ធនឹងករណីខាងលើធនាគារ អេស៊ីលីដាបានអះអាងថា ជនល្មើសមិន មែនជាបុគ្គលិករបស់ខ្លួនទេ ៕
ដោយ៖ សហការី