សេដ្ឋកិច្ចរុស្ស៊ីទទួលរងការខាត់បង់លើសពីការស្មាន

ចែករំលែក៖

មូលនិធិរូបិយវត្ថុអន្តរជាតិ ​IMF កាលពីថ្ងៃទី​៤ខែសីហាបានប្រកាសថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិចទៅលើប្រទេសរុស្ស៊ីដោយសារតែវិបត្តិនៅក្នុង​ប្រទេសអ៊ុយក្រែនបានធ្វើឲ្យខាតបង់ជាច្រើន ស្មើរ​៩ភាគរយនៃ ​GDP ប្រចាំឆ្នាំរបស់រុស្ស៊ី ។

11796242_1472181849763566_5211067950808526453_n

សារព័ត៌មាន​Telegraph របស់អង់គ្លេសបានដកស្រងព័ត៌មានពី​ IMFប្រកាសថា «អត្ថិពលនៃការដាក់ទណ្ឌកម្មទៅលើទីផ្សាហិរញ្ជវត្ថុរុស្ស៊ី ក៏ដូចជាសកម្មភាពវិនិយោគ​ បច្ចេកវិទ្យាត្រូវអូសបន្លាយធ្វើឲ្យរុស្ស៊ីប្រឈមនៅបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំង» ។

នៅក្នុងសន្តរកថារបស់ប្រធានាធិបតីពូទីន នាពេលកន្លងមកទៅកាន់ពលរដ្ឋនៅទូទាំង​ប្រទេស លោកពូទីនបង្ហាញការជឿងជាក់ថាសេដ្ឋកិច្ចជាតិនឹងប្រសើរឡើងក្នុងពេល​ដ៏ខ្លីខាងមុខបើទោះទទួលរងការដាក់ទណ្ឌកម្មពីលោកខាងលិចក្តី ។

IMF​បានប៉ាន់ប្រមាណថា អត្ថិពលនៃការដាក់ទណ្ឌកម្មធ្វើឲ្យទីក្រុងមូស្កូត្រូវ ខាតបង់សេដ្ឋ​កិច្ចពី 1-1,5% GDP នៅក្នុងឆ្នាំ​២០១៥​និង ៩ភាគរយនៅឆ្នាំ​២០១៦។ ជាមួយគ្នានេះសេដ្ឋកិច្ចរុស្ស៊ីកើតឡើង​យឺតយ៉ាវបំផុតដោយមានតែ1,5ភាគរយនៅក្នុងឆ្នាំ២០១៥ គឺធ្លាក់ចុះយ៉ាងខ្លាំងបើប្រៀប​ធៀបនិងពេលមុខទទួលរងទណ្ឌកម្មពីលោកខាងលិចគឺមានរហូតដល់ទៅ​៧ភាគរយក្នុង​មួយឆ្នាំ ។

នៅក្នុងព្រិត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ក្រសួងការបរទេស​ប្រទេស ស៊ុយ​អែតបានប្រកាសថា មន្ត្រីការបរទេសប្រទេសនេះត្រូវបណ្តេញចេញពីទីក្រុងមូស្កូ​ជាការ​សងសឹកដល់ប្រទេសនេះដែលអនុម័តការដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសរុស្ស៊ី។ ភាគីរុស្ស៊ីក៏មិនបានផ្តល់ព័ត៌មានឲ្យបានច្បាស់ពីមូលហេតុបណ្តេញមន្ត្រីការទូតប្រទេសស៊ុយ​អែតចេញពីទីក្រុងមូស្កូនោះឡើយ ៕

images

...

putin-economic-slowdown-russia.si_

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print