មានជម្លោះជាមួយក្មួយប្រុស ថែមទាំងម្ដាយស្ដីបន្ទោសបុរសម្នាក់សំរេចចិត្តចង.កសម្លាប់ខ្លួននៅស្រុកមង្គល់បូរី

ចែករំលែក៖

បន្ទាយមានជ័យ៖ បុរសម្នាក់គិតខ្លីសំរេចចិត្តចង.កស្លាប់ខ្លួននិងខ្សែនីឡុងក្នុងបន្ទប់ តូចចិត្តនិងម្ដាយស្ដីបន្ទោសឲ្យ រឿងឈ្លោះជា១ក្មួយអាយុ៥ឆ្នាំបង្កការភ្ងាក់ផ្អើល។

IMG-20150804-WA0016

ហេតុការណ៏នេះកើតឡើងកាលពីម៉ោង២និង២៣នាទីថ្ងៃទី០៣ខែសីហាឆ្នាំ២០១៥នៅក្នុងភូមិចំការលោក ឃុំអូប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ សពបុរសរងគ្រោះមានឈ្មោះខុម ចន្ធា ភេទប្រុស អាយុ២៥ឆ្នាំ(លីវ) នៅក្នុងភូមិកើតហេតុ ដែលមានឪពុកឈ្មោះពានសុខុមអាយុ៦៣ឆ្នាំនិង ម្ដាយឈ្មោះនុតសុភី៦៣ឆ្នាំមុខរបរធ្វើស្រែ។

លោមឡា រ៉ាមនាយប៉ុស្ដិ៍អូប្រាសាទបានប្រាប់ថាបើយោងតាមការរៀបរាប់របស់ម្ដាយសពរងគ្រោះថាៈ មុនកើតហេតុកូនរបស់គាត់មានជម្លោះជាមួយក្មួយប្រុសអាយុ៥ឆ្នាំគ្រានោះខ្លួនជាម្ដាយ(នុតសុភី)បានស្ដីបន្ទោសបន្តិចបន្ទួចរួចកូនក៏បានចូលសំងំក្នុងបន្ទប់ហើយគាត់ជាម្ដាយក៏ដើរចេញទៅលេងផ្ទះអ្នកជិតខាង។

ប្រភពបន្តថាៈលុះដល់ម៉ោង៣និង២៥នាទីខ្លួនជាម្ដាយត្រលប់ពីលេងផ្ទះអ្នកជិតខាងវិញឃើញបន្ទប់បិទទ្វាជិតរួចគាត់បានស្រែកហៅ ពីទៅ៣ម៉ាត់មានការសង្ស័យគាត់ហៅអ្នកជិតខាងមកគាស់ទ្វាក៏ប្រទះឃើញកូនចង.កបាត់ទៅហើយភ្លាមនោះអ្នកស្រុកបានកាត់ខ្សែទំលាក់ដោយឃើញសភាព នៅទនអ្នកស្រុកក៏ជួយធ្វើចលនាតែមិនអាចសង្គ្រោះបានព្រោះបុរសខាងបានដាច់ខ្សល់ស្លាប់បាត់ទៅហើយ ។

នៅកន្លែងកើតហេតុគេសង្កេតឃើញសមត្ថកិច្ចបានចុះត្រួតពិនិត្យទៅលើដងខ្លួនសពពុំឃើញស្លាកស្នាមអ្វីគួរឲ្យសង្ស័យថាជាអំពើរឃាត្តកម្មទេក៏បានសន្និដ្ឋានថាសពរងគ្រោះពិតជាចង.កសម្លាប់ខ្លួនឯងមែនក្រោយពីពិនិត្យសមត្ថកិច្ចបានប្រគល់សពឲ្យសាច់ញ្ញាតិធ្វើបុណ្យទៅតាមប្រពៃណីយ៏ ៕

ដោយ៖ វណ្ណា

IMG-20150804-WA0014

...

IMG-20150804-WA0012

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print