យុវជនម្នាក់បើកម៉ូតូបុកត្រាក់ទ័រពីក្រោយរងរបួសធ្ងន់ដាច់ជើងម្ខាង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ យុវជន០១នាក់រងរបួសធ្ងន់ដាច់ជើងស្តាំ ខណៈបើកម៉ូតូមេឃកំពុងភ្លៀងមើលមិនឃើញបុកត្រាក់ទ័រពីក្រោយ នៅវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចមុខខ្លោងទ្វារវរសេនាតូចលេខ៥១៤ចម្ងាយ៣០០ម៉ែត្រ ចន្លោះគីឡូម៉ែត្រលេខ៥៨-៥៩ ស្ថិតនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។
នគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ក្តី ម៉ែង ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើកម៉ូតូ ម៉ាកR1 ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ បន្ទាយមានជ័យ1V.5971 បើកបរក្នុងទិសដៅពីជើងទៅត្បូង(ស្របទិសគ្នា)លើបណ្ដោយផ្លូវជាតិលេខ៥៦Aបានបើកមកបុកត្រាក់ទ័រពីក្រោយបណ្ដាលអោយដាច់ជើងខាងស្ដាំ ។
នគរបាលបានបញ្ជាក់ថា៖ ក្រោយពីកើតហេតុអ្នកបើកត្រាក់ទ័រមិនស្គាល់អត្តសញ្ញាណបានបើករត់គេចខ្លួនបាត់ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ។ ម៉ូតូខូចខាតស្រាលសមត្ថកិច្ចខយកមករក្សាទុកនៅប៉ុស្តីរដ្ឋបាលនគរបាលឃុំបន្ទាយឆ្មារ ៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print