រឿងអគ្គិសនី និងអ៊ីនធ័រណិត សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកថា «កុំទិញពីថៃឱ្យសោះ ដើម្បីកុំឱ្យភាពច្រំដែលកើតឡើង»

ចែករំលែក៖

ភ្នំពេញ ៖ រឿងអគ្គិសនី និងអ៊ីនធ័រណិត សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំលឹកថា «កុំទិញពីថៃឱ្យសោះ ដើម្បីកុំឱ្យភាពច្រំដែលកើតឡើង»។

ពីខេត្តព្រៃវែង សម្តេចតេជោ ហ៊ុន សែន អះអាងថា ដំណើរវិសោធនកម្មច្បាប់ ដើម្បីដកសញ្ជាតិអ្នកឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ គឺបោះជំហានទៅមុខ ។ សម្តេចតេជោ ហ៊ុន សែន ចោទសួរថា «អ្នកណាមិនចង់ឱ្យកូនធ្វើការល្អ?»។ សម្តេចថា បើមានលទ្ធភាព ត្រូវដណ្តើម តាមការបោះឆ្នោត។ ចំណុចនេះអាចសម្តេចចង់សំដៅថា ៖ មេដឹកនាំកម្ពុជាមិនមែនចេះលើកបន្តុកទេ គឺកើតឡើងពីការបោះឆ្នោត សម្លេងគាំទ្រពីប្រជាពលរដ្ឋម្ចាស់សន្លឹកឆ្នោត ។
សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងថា ថ្ងៃទី១១កក្កដានេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំដើម្បីធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរ ចំពោះបុគ្គលណា ដែលឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញជាតិឯងហើយ។
សម្តេចតេជោ ហ៊ុន សែន សម្តែងការហួសចិត្តចំពោះជនឧទ្ទាមក្រៅច្បាប់ម្នាក់ ដែលបានជិះទូកមិនពុលរលកសោះបែរជាផ្តាំមកសម្តេចថាសុខភាពគេនៅល្អ ខណៈវីដេអូឃ្លីបពីជននេះផ្ញើមកសម្តេចនោះក្នុងគោលបំណងចង់ឲ្យសម្តេចឆ្លើយឆ្លងជាមួយគេដើម្បីឡើងកូដ។ ប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបែបនេះខណៈ អញ្ជើញជួបសំណេះសំណាលជាមួយ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង នាថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print