លោក នួន ផារ័ត្ន៖​ ខេត្តកំពង់ធំ​ ជាខេត្តដែលពឹងផ្អែកលើកវិស័យកសិកម្ម ក្នុងនោះការបង្កបង្កើន ផលដំណាំស្រូវរបស់ប្រជាពលរដ្ឋទាំងស្រូវប្រាំង និងស្រូវវស្សាមានចំនួនប្រមាណ ៣០ម៉ឺនហិកតា ដែលផ្តល់ទិន្នផលបានប្រមាណជាង ១លានតោន

ចែករំលែក៖

ខេត្ត​កំពង់​ធំ​៖​ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ​ បានឱ្យដឹងថា​ ខេត្តកំពង់ធំ ស្ថិតនៅចំកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា មានក្រឡាផ្ទៃ ១៥.០៦១គ.ម២ មានក្រុង ១ ស្រុក ៨ ឃុំ ៧៣ សង្កាត់ ៨ និងមានភូមិ ៧៦៧ ។ ប្រជាពលរដ្ឋមាន ១៩៤.២៣០ គ្រួសារ ស្មើនឹង ៨៨០.១០២ នាក់ ស្រី ៤៣០.៨៦០ នាក់ ដង់ស៊ីតេប្រជាពលរដ្ឋ ៥៨នាក់/គ.ម២ អត្រាកំណើនប្រមាណ ១,៣៦% ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងមាន ៥៣៩.៤៥៨ នាក់ ស្រី ២៨៣.៣១០ នាក់។ ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៥ មានចំនួន ៤៨៤.៧៤៨ នាក់ ស្រី ២៥៨.៩១០ នាក់។

– លោក នួន ផារ័ត្ន បានឱ្យដឹងថា​ ខេត្តកំពង់ធំជាខេត្តដែលពឹងផ្អែកលើកវិស័យកសិកម្ម ដែលក្នុងនោះការបង្កបង្កើន ផលដំណាំស្រូវរបស់ប្រជាពលរដ្ឋទាំងស្រូវប្រាំង និងស្រូវវស្សាមានចំនួនប្រមាណ ៣០ ម៉ឺនហិកតា ដែលផ្តល់ ទិន្នផលបានប្រមាណជាង ១ លានតោន។ ក្រៅពីដំណាំស្រូវ ខេត្តកំពង់ធំមានផ្ទៃដីដាំដុះស្វាយចន្ទីមានចំនួន ១៥២.៦១១ ហ.ត ក្នុងនោះ ប្រមូលផលបាន ១៤៧.៧០០ ហ.ត បរិមាណផល ២២១.៥៥០ តោន និង មានក្រុមហ៊ុនសិប្បកម្ម សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ១២ កន្លែង។ ដំណាំដំឡូងមីមានចំនួន ៥១.៩៨៦ ហ.ត បរិមាណផលសរុប ១.១៤៣.៦៩២ តោន, ស្វាយកែវល្មៀតមាន ៩.៧៤៧ ហ.ត មានផ្ទៃដីប្រមូលផល ៧.៨៧៥ ហ.ត បរិមាណផល ១២៩.៩៣៧ តោន។

– លោក នួន ផារ័ត្ន បានឱ្យដឹងថា ខេត្តកំពង់ធំមានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចដាំដុះកៅស៊ូចំនួន ២៧ ក្រុមហ៊ុន លើផ្ទៃដី ៥២.៨៤០ ហ.ត ក្នុងនោះ ផ្ទៃដីចៀរជ័រ ៤៨.៩៥៣ ហ.ត បរិមាណផល ៧៣.៤២៩ តោន និងកៅស៊ូគ្រួសារ ២០.៥៣៣ ហ.ត ស្មើនឹង ២.៥៤៨ គ្រួសារ ផ្ទៃដីចៀជ័រ ១៨.២២៨ ហ.ត និងមានបរិមាណផល ២៧.៣៤២ តោន ។ រោងចក្រ សិប្បកម្មកែច្នៃជ័រកៅស៊ូ មានចំនួន ១០ ទីតាំង ក្នុងភូមិសាស្ត្រស្រុកចំនួន ៤។

– លោក នួន ផារ័ត្ន បានឱ្យដឹងថា​ ក្នុងការអនុវត្តនូវគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ការចងក្រងសហគមន៍ទំនើបស្វាយចន្ទីក្នុងខេត្តមានចំនួន ៣ សហគមន៍ លើផ្ទៃដី ១.២៣២ ហ.ត និងមានសមាជិកសរុប ៣១៣ គ្រួសារ។ សហគមន៍ទំនើបដំណាំស្រូវ មានចំនួន ២ សហគមន៍ មានផ្ទៃដី ៥.៤២៧ ហ.ត និងមានសមាជិក ២២៦ គ្រួសារ។

– លោក នួន ផារ័ត្ន បានឱ្យដឹងថា បច្ចុប្បន្នកំពង់ធំមានប្រព័ន្ធធារាស្រ្តចំនួន ២៥៣ កន្លែង ក្នុងនោះ ប្រព័ន្ធធារាសាស្ត្រខ្នាតធំមាន ៥ កន្លែង, ខ្នាតមធ្យម ១៥៣ កន្លែង និងខ្នាតតូច ៩៧ កន្លែង។ លើសពីនេះទៀត ខេត្តកំពង់ធំមានសំណង់ស្ទាក់ទឹកធំៗ៥កន្លែង គឺ ទំនប់១មករា (ក្នុងស្រុក បារាយណ៍), ទំនប់៦មករា (ក្នុងស្រុកសន្ទុក), ទំនប់៣០កញ្ញា (ក្នុងស្រុកស្ទោង), ទំនប់កំពង់គោ (ក្នុងស្រុក កំពង់ស្វាយ) និងទំនប់ដងកាំបិត (ក្នុងស្រុកសណ្តាន់) និងមានប្រព័ន្ធធារាសាស្រ្តសម្រាប់រំដោះទឹកជំនន់ស្ទឹងសែន និងសម្រាប់ធ្វើកសិកម្មផងដែរ គឺ ប្រព័ន្ធធារាសាស្រ្តស្ទឹងស្លាប់។

– លោក នួន ផារ័ត្ន បានឱ្យដឹងថា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០០៨ អាណត្តិទី៤ គណបក្ស ប្រជាជនកម្ពុជាទទួលបាន ៤/៦ អាសនៈ, នៅឆ្នាំ២០១៣ អាណត្តិទី៥ ទទួលបាន ៣/៦ អាសនៈ, នៅឆ្នាំ២០១៨ អាណត្តិទី៦ ទទួលបាន ៦/៦ អាសនៈ, នៅឆ្នាំ២០២៣ អាណត្តិទី៧ ទទួលបាន ៥/៦ អាសនៈ។

– លោក នួន ផារ័ត្ន បានឱ្យដឹងថា ទីតាំងដីសាងសង់អគារទីស្នាក់ការគណបក្សថ្មីនាពេលនេះ មានទីតាំងនៅក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ដែលមានទំហំផ្ទៃដី ៣៩.៧៧០ ម៉ែត្រការ៉េ ដែលធ្លាប់បានប្រើប្រាស់ជាសាលារៀនបន្ទាប់មកជារោងម៉ាស៊ីនកិនស្រូវមិត្តភាពកម្ពុជា-សូវៀត និងបច្ចុប្បន្នជាទ្រព្យសម្បត្តិរបស់គណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ធំ។

...

ចំណែកស្នាក់ការគណបក្សក្រុងស្រុកមានគ្រប់ចំនួន ៩ ក្រុងស្រុក រីឯឃុំសង្កាត់ មានស្នាក់ការស្រាប់ចំនួន ៦២ និងកំពុងដំណើរការសាងសង់មានចំនួន ១៩៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print