ខ្សែប្រយុទ្ធ Diogo Jota របស់ Liverpool បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងអាយុ 28 ឆ្នាំ។ ប្អូនប្រុសរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់ Andre Silva ក៏បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះផងដែរ ដែលបានកើតឡើងនៅក្នុងទីក្រុង Zamora របស់អេស្ប៉ាញ។
ប្រភពព័ត៌មានBBC Sport ផ្សាយថា Jota និងប្អូនប្រុសរបស់គាត់អាយុ26ឆ្នាំបានស្លាប់នៅម៉ោងប្រហែល 00:30 ម៉ោងក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍។ ពួកគេបាននិយាយថា រថយន្តរបស់ពួកគេជារថយន្តម៉ាក Lamborghini បានបើកចេញពីផ្លូវដោយសារកង់រថយន្តបែកកង់ ខណៈបានជែងរថយន្តមួយគ្រឿងទៀត ហើយក៏ត្រូវភ្លើងឆាបឆេះតែម្តង។
អ្វីដែលគួរឱ្យសង្វេគ Jota ទើបបានរៀបការជាមួយដៃគូដែលបានរស់នៅយូរអង្វែងជាមួយគ្នារបស់គាត់ឈ្មោះ Rute Cardoso ដោយមានកូនបីនាក់កាលពីខែមុន។
ថ្មីៗនេះលោកបានបង្ហោះរូបភាពនៅលើបណ្តាញសង្គមខាងក្រៅនៃពិធីដែលធ្វើឡើងនៅថ្ងៃទី 22 ខែមិថុនា។ Jota បានជួយ Liverpool ឈ្នះជើងឯក Premier League កាលពីរដូវកាលមុន និងបានលេងឱ្យព័រទុយហ្គាល់ផងដែរ ខណៈដែលពួកគេបានផ្តួលក្រុមអេស្ប៉ាញក្នុងវគ្គផ្តាច់ព្រ័ត្រនៃ Nations League កាលពីខែមិថុនា។
ប្អូនប្រុសរបស់គាត់គឺAndre Silvaដែលបានស្លាប់ជាមួយគ្នាជាកីឡាករបាល់ទាត់អាជីពជាមួយនឹងក្លឹបលំដាប់ទីពីរព័រទុយហ្គាល់ Penafiel ។