គ្រាប់បាល់ចូលទីខ្លួនឯងនៅនាទីទី 83 របស់ Weverton ពីការបញ្ជូនបាល់របស់ Malo Gusto បានធ្វើឱ្យ Chelsea ទទួលជ័យជម្នះ 2-1 លើក្រុម Palmeiras ក្នុងការប្រកួត Club World Cup វគ្គ 1/4 ផ្តាច់ព្រ័ត្រ។
Chelsea បានចាប់ផ្តើមការប្រកួតបានយ៉ាងល្អ បើទោះបីជាបាត់ខ្សែការពារសំខាន់ពីរ Moises Caicedo និង Romeo Lavia ក៏ដោយ ដោយកីឡាករ Andrey Santos វ័យ 21 ឆ្នាំបានចាប់ផ្តើមការប្រកួតដំបូងរបស់គាត់ក្នុងរយៈពេលពីរឆ្នាំកន្លះបន្ទាប់ពីចូលរួមជាមួយក្លឹប។
កីឡាករ Cole Palmer រកបានមួយគ្រាប់ក្នុងតង់ទីមួយសម្រាប់ Chelsea ចំណែកក្រុម Palmeiras តាមស្មើវិញដោយគ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទីទី 53 របស់ កីឡាករ Estevaoដែលនឹងចូលរួមជាមួយ Chelsea បន្ទាប់ពីការប្រកួតចប់នៅក្នុងទឹកដីអាមេរិកនេះ។
ខ្សែប្រយុទ្ធLiam Delap នឹងខកខានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Club World Cup របស់ Chelsea ទល់នឹង Fluminense នៅសប្តាហ៍ក្រោយ បន្ទាប់ពីទទួលបានកាតលឿងទីពីរនៃការប្រកួត។