នគរបាល​ស្រាវជ្រាវ​បង្រ្កាប​មុខ​ស​ញ្ញាក្រុម​ចោរកម្ម​លួចមាស​ នៅក្នុងឃុំរការកោះ​ ស្រុកគងពិសី​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ ដោយអនុវត្ដតាមបទប​ញ្ជាលោ​កឧត្ដមសេ​នី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាលខេត្ដ​កំព​ង់ស្ពឺ​ និងបានការដឹកនាំសម្របស​មម្រួលពីព្រះរាជ​អាជ្ញា​ អ​យ្យ​ការអមសាលាដំបូងខេត្ដ​  យោងតាម​អង្គ​ហេតុ​កាល​ពីថ្ងៃទី​២៥​ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោ​ង​១០ និង​៣៩នាទី  និងបានការដឹ​កនាំពី​ លោកឧត្ដមសេនី​យ៍ត្រី​ សម​ សា​ក់​ ស្នងការរង​ លោកឧត្ដមសេនីយ៍ត្រី​ រស់​ រដ្ឋា​ ស្នងការរង​ ដឹកនាំការិ​យាល័យ​ព្រហ្មទណ្ឌក​ម្រិ​ត​ស្រាល​ ចុះស្រាវជ្រាវករណីចោរ​កម្មនៅ​ចំ​ណុ​ចផ្ទះ​ជ​នរងគ្រោះភូមិដីក្រហ​ម ឃុំរការកោះស្រុកគង​ពិ​សីស្របពេ​លជនរងគ្រោះធ្វេីការ​រោងចក្រ។

តាមការបញ្ជាក់ពីលោកឧត្តមសេ​នីយ៍ត្រីរស់ រដ្ឋា កំ​លាំង នគរបា​ល​ព្រហ្មទណ្ឌបានធ្វេីការសហការជា​មួ​យកំលាំង​ អធិការដ្ឋា​ននគរបាល​ស្រុកសំរោងទង​ ស្រុកគងពិសី ធ្វើ​ការឃាត់ខ្លួនជនសង្ស័យបានចំនួន៥​នា​ក់​ ដេីម្បី​ធ្វេីការ​សាកសួរ​ ៖
​  [១]-ឈ្មោះ​ ឡុង លីន ហៅ​ តុង  ភេទប្រុស​ អាយុ​២៩ឆ្នាំ នៅភូមិពោ​ធិ៍​ ឃុំព្នាយ ស្រុកសំរោងទង
អ្នកបេីកម៉ូតូដឹកនិងចាំមើលផ្លូវ
​  [២]-ឈ្មោះ​ បេ សុផាក់ ភេទប្រុ​ស​ អាយុ២៥ឆ្នាំ នៅភូមិខ្វិត ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ  អ្នកធ្វើស​កម្មភាពចូលខាងក្នុងផ្ទះ​ ។
​    [៣]-ឈ្មោះកៃ រ៉ូហ្សា ភេទស្រីអាយុ២៨ឆ្នាំ នៅបន្ទប់ជួល ភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោ​ងទង (បក្ខពួក​)​ ។
​   [៤]-ឈ្មោះ​ ស៊ុន ពិនាយ ភេទប្រុ​សអាយុ២៨ឆ្នាំ​ ភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង (ឃាត់ក្នុងរង្វង់កិច្ចប្រតិបត្តិការ)។

​កំលាំង​ជំនាញ​បានកិច្ចសហការនិងពន្លាតសមត្ថកិ​ច្ច​ ដែនដី​ គោលការណ៍ពី​ ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ និង ខេ​ត្តកណ្តាល​ និងកិច្ចសហការជាមួយកំ​លាំ​ងអធិការនគរបាល​ ស្រុកអង្គស្នួល​ ខេត្ត​កណ្ដាល​ កំលាំងឈា​នឃាត់ខ្លួនអ្នកទិញគ្រឿ​ង​អលង្ការ ០១នាក់ឈ្មោះ​ លឹ​ម ហ៊ុយហៀង ភេទស្រី​ អាយុ៥៥ឆ្នាំ​ នៅភូមិថ្នល់​ទទឹ​ង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជាលទ្ធផលកិច្ចប្រតិបត្តិការខាងលេី​សមត្ថកិច្ច​បានឃាត់អ្នកពាក់ព័ន្ធ​ជន​ស​ង្ស័យ៥នាក់ និងដកហូតវត្ថុតាង​ ប្រាក់​រៀ​ល​-ដុល្លារ​ គ្រឿងអលង្ការ សេសសល់​ពីការ​ លក់​ ប្រមា​ណ​គឹតជាទឹកប្រាក់​ប្រ​ហែល​ ៥៥០០ដុល្លារ​អាមេរិក​ប្រគល់ជូនជនរងគ្រោះវិញ​ ។

...

ចំពោះ​ជនសង្ស័យទាំង៥នាក់​ រួម​ជា​មួយ​វត្ថុតាង​ សមត្ថកិច្ច​បានកសា​ង​សំ​ណុំរឿងបញ្ជូនទៅអយ្យ​ការអម​សាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print