ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនដល់កម្លាំងវរនគរបាលការពារព្រំដែនគោកដែលកំពុងឈរជើងនៅជួរមុខ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃអាទត្យ ទី០៦ ខែកក្តដា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានអមដំណើរ លោក នាយឧត្តមសេនីយ៍ សេរី កុលស តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគទៅចែកជូនដល់កម្លាំងវរនគរបាលការពារព្រំដែនគោកចំនួន៤ ដែលកំពុងឈរជើងនៅជួរមុខ។

ទន្ទឹមគ្នានេះ លោកនាយឧត្តមសេនីយ៍ សេរី កុសល ក៏បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជា គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ ថវិការមួយចំនួនទៅចែកជូនដល់កងកម្លាំងបញ្ជការវរ សេនាតូចនគរបាលការពារព្រំដែនគោកចំនួន៤ រួមមាន វរ៨០៧, ៨១៥, ៨៩១, ៩១១ នៅទីបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅទីបញ្ជាការដ្ឋានការពារវរសេនាតូចលេខ ៨០៧ ស្រុកថ្មពួក។

ក្នុងមួយអង្គភាពទទួលបានអំណោយរួមមាន៖ អង្ករ១តោន ទឹកសុទ្ធ១៥កេស ទឹកត្រី១៥យួរ ទឺកស៊ីអ៊ីវ១៥យួរ មីជាតិ១៥កេសតូច ប៊ីចេង១០គីឡូ ខ្ទឹមសរ១០គីឡូ ស្ករស១០គីឡូ ល្ពៅ ១តោនកន្លះ ពងមាន់ ៣ជុង អំបិល ចំនួន ១០គីឡូ ៕

...

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print