ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្ដតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការដឹកនាំសម្របសមម្រួលពីព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ដ យោងតាមអង្គហេតុកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១០ និង៣៩នាទី និងបានការដឹកនាំពី លោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរង លោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង ដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះស្រាវជ្រាវករណីចោរកម្មនៅចំណុចផ្ទះជនរងគ្រោះភូមិដីក្រហម ឃុំរការកោះស្រុកគងពិសីស្របពេលជនរងគ្រោះធ្វេីការរោងចក្រ។
តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រីរស់ រដ្ឋា កំលាំង នគរបាលព្រហ្មទណ្ឌបានធ្វេីការសហការជាមួយកំលាំង អធិការដ្ឋាននគរបាលស្រុកសំរោងទង ស្រុកគងពិសី ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ ដេីម្បីធ្វេីការសាកសួរ ៖
[១]-ឈ្មោះ ឡុង លីន ហៅ តុង ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិពោធិ៍ ឃុំព្នាយ ស្រុកសំរោងទង
អ្នកបេីកម៉ូតូដឹកនិងចាំមើលផ្លូវ
[២]-ឈ្មោះ បេ សុផាក់ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិខ្វិត ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ អ្នកធ្វើសកម្មភាពចូលខាងក្នុងផ្ទះ ។
[៣]-ឈ្មោះកៃ រ៉ូហ្សា ភេទស្រីអាយុ២៨ឆ្នាំ នៅបន្ទប់ជួល ភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង (បក្ខពួក) ។
[៤]-ឈ្មោះ ស៊ុន ពិនាយ ភេទប្រុសអាយុ២៨ឆ្នាំ ភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង (ឃាត់ក្នុងរង្វង់កិច្ចប្រតិបត្តិការ)។
កំលាំងជំនាញបានកិច្ចសហការនិងពន្លាតសមត្ថកិច្ច ដែនដី គោលការណ៍ពី ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ និង ខេត្តកណ្តាល និងកិច្ចសហការជាមួយកំលាំងអធិការនគរបាល ស្រុកអង្គស្នួល ខេត្តកណ្ដាល កំលាំងឈានឃាត់ខ្លួនអ្នកទិញគ្រឿងអលង្ការ ០១នាក់ឈ្មោះ លឹម ហ៊ុយហៀង ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជាលទ្ធផលកិច្ចប្រតិបត្តិការខាងលេីសមត្ថកិច្ចបានឃាត់អ្នកពាក់ព័ន្ធជនសង្ស័យ៥នាក់ និងដកហូតវត្ថុតាង ប្រាក់រៀល-ដុល្លារ គ្រឿងអលង្ការ សេសសល់ពីការ លក់ ប្រមាណគឹតជាទឹកប្រាក់ប្រហែល ៥៥០០ដុល្លារអាមេរិកប្រគល់ជូនជនរងគ្រោះវិញ ។
ចំពោះជនសង្ស័យទាំង៥នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕