លោកអភិបាលរងខេត្តស្វាយរៀងចុះរកដំណោះស្រាយដែលប្រជាពលរដ្ឋចោទប្រកាន់ថាក្រុមហ៊ុនជីកប្រឡាយរំលោភដីស្រែនិងចាក់ដីលប់លើស្រូវ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ពេជ សាវ៉ាន់ អភិបាលរងខេត្ត តំណាង លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងក្រុមការងារចុះមកពិនិត្យនិងដោះស្រាយដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន០៣គឺ ភូមិត្បែង ភូមិគុម្ពោតទូក និងភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាប ដោយបានចោទប្រកាន់ថា ក្រុមហ៊ុនជីកប្រឡាយលើកអាចម៌ដីចាក់ធ្វើថ្នល់រំលោភដីស្រែនិងចាក់ដីលប់លើស្រូវរបស់ប្រជាពលរដ្ឋ។

ការចុះរកដំណោះស្រាយនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាប។ បន្ទាប់ពីលោក ពេជ សាវ៉ាន់ អភិបាលរងខេត្តបានជួបជាមួយប្រជាពលរដ្ឋនិងក្រុមហ៊ុនរួចមកដោយលទ្ធផលខាងក្រុមហ៊ុននិងដោះស្រាយជូនដល់ប្រជាពលរដ្ឋឲ្យរួចរាល់នៅថ្ងៃស្អែក។

ពាក់ពន្ធ័និងករណីខាងលើលោក កុយ សារ៉េន ប្រធានក្រុមហ៊ុន (EASTERN RiCE FiELD DEVELOPMENT COL .TD) បានបំភ្លឺថា គឺក្រុមហ៊ុនរបស់លោកគ្រាន់តែធ្វើវិនិយោគទុនជាមួយក្រុមហ៊ុនវៀតណាម និងយកមន្រ្តីជំនាញបច្ចេកទេសធ្វើការ។ ហើយពាក់ព័ន្ធករណីជីកប្រឡាយនេះគឺលោកបានសុំទៅអាជ្ញាធរ ឃុំស្រុកនិងបានប្រជុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែរអំពីការសុំស្តារប្រឡាយចាស់ ប្រជាពលរដ្ឋក៏បានយល់ព្រម ហើយគោលបំណងជីកប្រឡាយនេះទី១-យកទឹកសម្រាប់ឲ្យប្រជាកសិករប្រើប្រាស់បូមទឹកដាក់ស្រូវពេលមានភាពរាំងស្ងួត និងបង្ហូទឹកចេញពីចំការអំពៅ ពេលមានទឹកជំនន់។ ទី២-ធ្វើផ្លូវថ្នល់ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល។

ចំពោះផល់ប៉ះពាល់ហូរទឹកចេញពីស្រែចូលប្រឡាយ ក្រុមហ៊ុនបានឲ្យទប់ទឹកប្រឡាយនោះហើយ។ ផល់ប៉ះពាល់ការចាក់ដីលើស្រូវពង្រោះរបស់ប្រជាពលរដ្ឋនោះលោកបានចេញសំណងថ្លៃស្រូវពូជ តាមគ្រួសារប៉ះពាល់មួយចំនួន ដោយកន្លែងខ្លះ ៥សែនរៀល និងខ្លះទៀត៣សែនរៀល និងកំពុងពិនិត្យគ្រួសារដែលប៉ះពាល់បន្តទៀត ហើយចំពោះប្រជាពលរដ្ឋទាមទាថ្លៃដីក្រុមហ៊ុនមិនអាចមានលទ្ធភាពចេញសំណងបានឡើយ។

លោក កុយ សារ៉េន បន្តទៀតថា ក្រុមហ៊ុន EASTERN RiCE FiELD DEVELOPMENT COL .TD បានវិនិយោគជួលដីប្រជាពលរដ្ឋដាំដំណាំអំពៅ ចំនួន ២.៣៨៣ ហិកតា និងបានផ្តល់ការងារឲ្យប្រជាពលរដ្ឋធ្វើការជាច្រើនដែរ។

ប្រភពបន្តថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ខាងក្រមហ៊ុន និងចុះទៅផ្ទះប្រជាពលរដ្ឋដែលប៉ះពាល់ដីស្រែឧបត្ថមជាប្រេងសាំង និងជាថវិការតាមទំហំដីស្រែរបស់ពួកគាត់ផងដែរ៕

1 2 3 4 5 6 7 8

ដោយ៖ យឹម សុថាន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print