ភ្នំពេញ៖ គិតមកដល់ពេលនេះផ្លូវថ្មើរជើង Walk Street មានអាយុជាង៥ខែមកហើយ ក្រោយដាក់ឱ្យដំណើរការសាកល្បងចាប់ពីថ្ងៃទី០៦ខែកុម្ភៈ ដល់ទី០៦ខែកក្កដា ២០២៥នេះ ដោយចាប់ផ្តើមពីម៉ោង៦ដល់ម៉ោង១១យប់រៀងរាល់ថ្ងៃសៅរ៏និងថ្ងៃអាទិត្យនិងកំពុងទទួលប្រជាប្រិយភាព យ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដោយមានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដោយយកចិត្តទុក ដាក់យ៉ាងខ្លាំងទៅលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ បរិស្ថាន និងអនាម័យលើផ្លូវថ្មើរជើង Walk Streetជាប្រចាំ។ផ្លូវថ្មើរជើង Walk Street» ក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានប្រែក្លាយផ្លូវថ្មើរជើង Walk Street» ជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៏មកពីគ្រប់ទិសទីឲ្យិមកលេងកំសាន្តដោយចាត់ទុកថា៖ជាពិធីបុណ្យអុំទូកប្រចាំសប្តាហ៏នៅរាជធានីភ្នំពេញទៀតផង។
ដោយសារផ្លូវថ្មើរជើងនៅភ្នំពេញនេះកាន់តែល្បីល្បាញពីមួយសប្ដាហ៌ទៅមួយសប្ដាហ៌នោះហើយទើបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសពីខេត្តកំពង់ធំនាថ្ងៃទី៣កក្ដដា២០២៥នេះដោយលើកទឹកចិត្តឱ្យអាជ្ញាធរខេត្តទាំងអស់ប្រកួតគ្នាបង្កើនសោភ័ណភាពនៅទីសាធារណៈ ហើយបើក្លាហានប្រជែងជាមួយ«ផ្លូវថ្មើរជើងនៅភ្នំពេញWalk Street»៕ ដោយ សំរិត