ថៃផ្អាកបញ្ជូន វត្ថុ បុរាណឱ្យខ្មែរវិញ ក្រោមហេតុផល ខ្វះថវិកាដឹកជញ្ជូន តែក្រសួង វប្បធម៌ កម្ពុជាថា រាល់ការចំណាយនៃការដឹកជញ្ជូនជា បន្ទុករបស់កម្ពុជាទេ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈគោរពជូនលោកស្រី Paetongtarn Shinawatraរដ្ឋមន្ត្រីក្រសួងវប្បធម៌ នៃព្រះរាជាណាចក្រថៃ

ចំពោះករណីនៃការព្រមព្រៀងប្រគល់វត្ថុបុរាណ ២០ដុំ មកកម្ពុជា ! 

លោកស្រីជាទីរាប់អាន! ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការកត់សម្គាល់ដោយយកចិត្តទុកដាក់ខ្ពស់លើ ការលើកឡើងរបស់លោកស្រី កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ អំពីការផ្អាកបញ្ជូនវត្ថុបុរាណខ្មែរទាំង២០ដុំ ដោយយោង លើហេតុផលនៃការខ្វះថវិកាដឹកជញ្ជូន។ ខ្ញុំសូមអនុញ្ញាតរំឭកជូន លោកស្រី មេត្តាជ្រាបថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់លោកស្រី ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) បានប្រកាសរួមគ្នាឯកភាពលើការប្រគល់វត្ថុបុរាណខ្មែរទាំង២០ដុំ ដែលជាមរតក ដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ មកកម្ពុជាវិញ។ កាលបរិច្ឆេទប្រគល់-ទទួលផ្លូវការ និងនីតិវិធីនានា ត្រូវបានក្រុមការងារបច្ចេកទេស នៃក្រសួងទាំងពីរ ឯកភាពរួចហើយ ដោយការរៀបចំពិធីប្រគល់-ទទួល នឹងធ្វើនៅទីក្រុងបាងកក ខែកក្កដា ឆ្នាំ២០២៥នេះ ហើយការដឹកជញ្ជូនពីប្រទេសថៃមកប្រទេសកម្ពុជា នឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៥នេះ ដោយរាល់ចំណាយនៃការដឹក ជញ្ជូនជាបន្ទុករបស់កម្ពុជា ដែលពុំពាក់ព័ន្ធនឹងបន្ទុកថវិកាណាមួយរបស់ក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃឡើយ។

អាស្រ័យហេតុនេះ ខ្ញុំស្នើសុំឱ្យក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃ អនុវត្តទៅតាមកិច្ចព្រមព្រៀងនិងពេលវេលា ដែលបានកំណត់ ចៀសវាងការអូសបន្លាយពេលវេលា តទៅមុខទៀត។ ភាគីកម្ពុជានឹងទទួលរ៉ាប់រងទាំងស្រុងនូវរាល់ការ ចំណាយពាក់ព័ន្ធនឹងការដឹកជញ្ជូននេះមកវិញ។

សូម លោកស្រី ទទួលនូវសេចក្ដីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print