ជនសង្ស័យ៣នាក់ធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តិអំពេីហិង្សាឆក់ទូរស័ព្ទមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ:សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវស្រាវជ្រាវបង្ក្រាបជាក់ស្តែងករណី:លួចមានស្ថានទម្ងន់ទោសដោយសាការប្រព្រឹត្តិអំពេីហិង្សា(ឆក់ទូរស័ព្ទមួយគ្រឿងម៉ាកiphone13) នៅចំណុច ផ្លូវ១៩២៨ក្រុមទី២ ភូមិគង្គាផុសសង្កាត់ទួលសង្កែទី២ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១:២០នាទី។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុំ សីរីវឌ្ឍនៈ ភេទស្រីអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅចំណុចភូមិ ជំនៅ សង្កាត់ គោករកាខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យឈ្មោះ ម៉ាន គង្គា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃទ្រា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (មានសារធាតុញៀន) ។

២/ជនសង្ស័យឈ្មោះ សុខ ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។(មានសារធាតុញៀន)

៣/ជនសង្ស័យឈ្មោះ ឆ្រឹង ភេទប្រុស អាយុប្រហែល២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ(គេចខ្លួន) 

+សម្ភារះបាត់បង់៖

-ទូរស័ព្ទ01គ្រឿងម៉ាកIPhone 13 ពណ៍ផ្កាឈូក លេខសុីម071 9358 443

+វត្ថុតាងចាប់យក៖

១-ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាក់លេខភ្នំពេញ1LK-6642 (ជារបស់ជនសង្ស័យឈ្មោះម៉ាន គង្គា)

២-ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាក់លេខ

ភ្នំពេញ1LQ-1715(ជារបស់ជនសង្ស័យឈ្មោះសុខ ពេជ្រ)

៣-ទូរស័ព្ទចំនួន០២គ្រឿងម៉ាកredmi ពណ៍ខៀវ លេខសុីម0962095685 និងម៉ាកiphone12 ពណ៍ស លេខសុីម0969462662

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ និងលោក ផល មេសា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌសហការជាមួយប៉ុស្តិ៍ បានឲ្យដឹងថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះជិះម៉ូតូម្នាក់ឯងមកដល់ចំណុចកើតហេតុខាងលើក៏បានដកទូរស័ព្ទ០១គ្រឿងម៉ាកiphone13 ពណ៍ផ្កាឈូក មកកាន់នៅដៃឆ្វេង បន្ទាប់មកមានជនសង្ស័យចំនួន០៣នាក់ ជិះម៉ូតូចំនួន០៣គ្រឿងធ្វើដំណើរចេញពីម្ដុំផ្លូវ២០០៤ មកដល់ចំណុចកើតហេតុឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ឱកាសស្ងាត់ជនសង្ស័យទាំងបីនាក់ខាងលើជិះម៉ូតូម្នាក់មួយគ្រឿងមកអែប និងគៀបម៉ូតូជនរងគ្រោះ ភ្លាមនោះជនសង្ស័យឈ្មោះម៉ាន គង្គា បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះបានសម្រេច ហើយប្រគល់ទូរស័ព្ទអោយជនសង្ស័យឈ្មោះឆឹង នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ក្រោយពីទទួលបណ្តឹងរួច កម្លាំងសមត្ថកិច្ចយើងធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ និងដកហូតវត្ថុតាងនៅចំណុចផ្លូវបេតុង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង៥:៣០នាទីយកមកប៉ុស្តិ៍ទួលសង្កែទី២ដើម្បីសួរនាំ និងចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print