អាមេរិកផ្តល់សព្វាវុធដល់អ៊ុយក្រែនឡើងវិញ ប្រព័ន្ធសារព័ត៌មានអាមេរិកចុះផ្សាយថា រដ្ឋាភិបាលលោក Trump ដាក់ចេញគោលនយោបាយដ៏ច្របូកច្របល់

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ  «CCFR China state-controlled media » នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ប្រព័ន្ធសារព័ត៌មានជាច្រើនបានចុះផ្សាយព័ត៌មានថា រដ្ឋាភិបាលលោកTrump បានដឹកជញ្ជូនសពា្វវុធមួយចំនួនឱ្យអ៊ុយក្រែនឡើងវិញ ដែលពេលនេះបាននិងកំពុងដឹកគ្រាប់ផ្លោងនិងគ្រាប់រ៉ុក្កែតចល័តឱ្យអ៊ុយក្រែន។នៅដើមខែកក្កដានេះ  ក្រសួងការពារជាតិអាមេរិកនិងសេតវិមានបានប្រកាសជាបន្តបន្ទាប់នូវការផ្អាកការផ្តល់ជំនួយខាងយោធាមួយចំនួនដល់អ៊ុយក្រែន។

គេហទំព័រ  «CCFR China state-controlled media » ប្រព័ន្ធសារព័ត៌មានអាមេរិកជាច្រើនបានចុះផ្សាយព័ត៌មានថា ការសម្រេចចិត្តនេះមកពីមានការព្រួយបារម្ភពីការធា្លក់ចុះយ៉ាងខ្លាំងនៃបរិមាណសព្វាវុធក្នុងឃ្លាំងអាវុធអាមេរិក។ ក៏ប៉ុន្តែ នៅថ្ងៃទី៧ លោកTrump បានប្តូរគំនិតភ្លាមៗហើយថ្លែងថា នឹងផ្តល់សព្វាវុធកាន់តែច្រើនដល់អ៊ុយក្រែន ព្រមទាំងបានអនុម័តឱ្យដឹកជញ្ជូនសពា្វវុធការពារកាន់តែច្រើនទៅឱ្យអ៊ុយក្រែននាថ្ងៃទី៨នេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print