ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះថា៖ លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល និងលិខិតបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល អាចប្រើប្រាស់ដូចអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក្នុងគោលបំណងផ្សេងៗ ដូចជាការចុះឈ្មោះចូលរៀន ការបំពេញបែបបទចូលបម្រើការងារ ការចុះបញ្ជីអចលនវត្ថុ ការចុះបញ្ជីយានយន្ត ការបើកគណនីធនាគារ ការចុះបញ្ជីពាណិជ្ជកម្ម ការចុះកិច្ចសន្យា ឬការប្រើប្រាស់សេវារដ្ឋបាលផ្សេងទៀត។
លោកអគ្គនាយករង អត្តសញ្ញាណកម្ម បានឱ្យដឹងទៀតថា ប្រជាពលរដ្ឋអាចអញ្ជើញមកស្នើសុំផ្តល់ លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល និងលិខិតបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល សម្រាប់ប្រើប្រាស់ នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរសព្ទ ០១២ ៤៤៤ ៥១៣ ឬ ០១៦ ៨៣១ ៨៥៩។ សូមអរគុណ!
ដោយ៖តារា