ឆ្លង​ចរន្ត​អគ្គីសនីឆេះរោងចាំចម្ការ១កន្លែងទាំងស្រុង នៅស្រុកមោងឬស្សី ​

ចែករំលែក៖

ខេត្តបាត់ដំបង៖ រោងចាំ​ចម្ការ​ មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅវេលាម៉ោង ១២និង៣០នាទី​ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចក្រុមទី០១ ស្ថិតក្នុងភូមិដើមដូង ឃុំមោង ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​ ។

​ ករណីអគ្គិភ័យខាងលើនេះដែរបណ្តាលឲ្យឆេះរោងចាំចម្ការដែលមានទំហំ ១២ម៉ែត្រX ១២ម៉ែត្រ សង់អំពីឈើក្រាលក្តារ ដំបូលនិងជញ្ជាំងស័ង្កសី ឆេះអស់ទាំងស្រុងរួមជាមួយសម្ភារៈខូចខាតមាន៖ ,សូឡាមួយឈុតធំគិត ជាទឹកប្រាក់ចំនួន ១០០០០ដុល្លារ ,តុឈើ០២ឈុត​ គ្រែឈើ១គិតជាទឹកប្រាក់៥០០០ដុល្លារ,ដុំភ្លើងម៉ូទ័រ៦គ្រាប់ គិតជាទឹកប្រាក់ ១២០០ដុល្លារ ,តេលេត្រូនគិតជាទឹក ប្រាក់ចំនួន៥០០០ដុល្លារ,រ៉ឺម៉កត្រាស់ទ័រ១ ស្មើ១០០០ ដុល្លារ ,ម៉ាស៊ីនកាត់ស្មៅ០៣គ្រឿង ,ម៉ូទ័របូមទឹក០៣, ម៉ូទ័រលាងឡានចំនួន០១ , រទេះឈើ០២,ទូកត្នោត០២, រណាអាឈើ០២ ,ម៉ូទ័រដោះវីស០៣គ្រឿង ,ម៉ាស៊ីនខ្យល់ ០១គ្រឿង ,កាមេរ៉ាសុវត្ថិភាព ២៥គ្រាប់ ។ 

សរុបការខូចខាតទាំងអស់ប្រហែល ៣១០០០ ដុល្លារ។ ម្ចាស់ចំការឈ្មោះ ស្រេង តូរី  ភេទប្រុស​  អាយុ៤៤ឆ្នាំ។

ក្នុងហេតុការណ៍អគ្គីភ័យខាងលេីនេះដែរ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី​០១គ្រឿង​ ដោយប្រើប្រាស់អស់ទឹក០១ ឡាន ទើបរលត់ទាំងស្រុង ហើយក៏មិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print