លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង៖​ ប្រជាពលរដ្ឋអាចមកស្នើសុំផ្តល់ លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល និងលិខិតបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល សម្រាប់ប្រើប្រាស់

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងនៅថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២៥នេះថា៖​ លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល និងលិខិតបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល អាចប្រើប្រាស់ដូចអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក្នុងគោលបំណងផ្សេងៗ ដូចជាការចុះឈ្មោះចូលរៀន ការបំពេញបែបបទចូលបម្រើការងារ ការចុះបញ្ជីអចលនវត្ថុ ការចុះបញ្ជីយានយន្ត ការបើកគណនីធនាគារ ការចុះបញ្ជីពាណិជ្ជកម្ម ការចុះកិច្ចសន្យា ឬការប្រើប្រាស់សេវារដ្ឋបាលផ្សេងទៀត។

លោកអគ្គនាយករង អត្តសញ្ញាណកម្ម បានឱ្យដឹងទៀតថា​ ប្រជាពលរដ្ឋអាចអញ្ជើញមកស្នើសុំផ្តល់ លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល និងលិខិតបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល សម្រាប់ប្រើប្រាស់ នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរសព្ទ ០១២ ៤៤៤ ៥១៣ ឬ ០១៦ ៨៣១ ៨៥៩។ សូមអរគុណ!

ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print