កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាវិទ្យាសាស្រ្តតំបន់អាស៊ីអាគ្នេយ៍ស្តីពីការប្រើប្រាស់បច្ចេកទេស

ចែករំលែក៖

ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈនៃប្រទេសកម្ពុជាបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះវេទិកាវិទ្យាសាស្រ្តតំបន់អាស៊ីអាគ្នេយ៍ស្តីពីការប្រើប្រាស់បច្ចេកទេស ដើម្បីផ្លាស់ប្តូរបទពិសោធ ចំណេះដឹងពីឧបករណ៍បរិក្ខាពេទ្យថ្មីៗបម្រើដល់វិស័យសុខាភិបាល។

វេទិកាវិទ្យាសាស្រ្តនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក វ៉ាង វិនពីនឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ,លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ តំណាងរដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកស្រី Ning Yinyangតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា , អ្នកជំនាញជាតិ និងអន្តរជាតិជាច្រើនរូប។
លោកវេជ្ជបណ្ឌិត តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈបានឱ្យដឹងថា វេទិកាវិទ្យាសាស្រ្តតំបន់អាស៊ីអាគ្នេយ៍ស្តីពីការប្រើប្រាស់បច្ចេកទេសនេះ ប្រព្រឹត្តិទៅរយៈពេលពេលពីរថ្ងៃចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ដោយមានវាគ្មិនសុទ្ធតែគ្រូពេទ្យឯកទេស អ្នកស្រាវជ្រាវ អ្នកមានបទពិសោធច្បាស់លាស់មកពីបណ្តាប្រទេសផ្សេងៗ រួមមាន៖ ប្រទេសចិន អីតាលី ថៃ ហ្វីលីពីន ជាដើម។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត តាន់ សុគុន ក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អជាមួយមន្ទីរពេទ្យប្រទេសចិន ធ្វើឱ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ កាន់តែមានភាពទំនើប មានលទ្ធភាពព្យាបាលជំងឺគ្រប់ប្រភេទ ជាពិសេសកុមារមានជំងឺបេះដូងចំហពីកំណើត។
នៅក្នុងឱកាសនោះ លោកស្រី Ning Yinyangបានគាំទ្រចំពោះសកម្មភាពរបស់ក្រុមគ្រូពេទ្យកម្ពុជា -ចិនដែលបានរួមគ្នានាំយកបច្ចេកវិទ្យាថ្មីៗព្យាបាលអ្នកជំងឺប្រកបដោយទំនុកចិត្ត និងប្រសិទ្ធិភាព ជាពិសេសការស្វែងរកកុមារមានជំងឺបេះចំហពីកំណើតដើម្បីព្យបាលដោយមិនគិតថ្លៃទាំងនៅក្នុងប្រទេសកម្ពុជា និងការសម្របសម្រួលទៅព្យាបាលនៅប្រទេសចិន។
ឪពុកម្តាយដែលធ្លាប់យកកូនមកព្យាបាលជំងឺបេះដូងពីកំណើតបានអរគុណចំពោះភាគីចិន និងអ្នកពាក់ព័ន្ធដែលជួយព្យាបាលជំងឺកូនៗរបស់ពួកគាត់ឱ្យជាសះស្បើយពីជំងឺនេះ ដោយមិនអស់ថ្លៃ។
លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាលបានវាយតម្លៃខ្ពស់ចំពោះអង្គការសហប្រជាតិដែលបានគាំទ្រឱ្យមានការរៀបចំនូវវេទិកាវិទ្យាសាស្រ្តតំបន់អាស៊ីអាគ្នេយ៍ស្តីពីការប្រើប្រាស់បច្ចេកទេសនេះនៅប្រទេសកម្ពុជា។ លោកបង្ហាញការជឿជាក់ថា តាមរយៈការផ្លាស់ប្តូរនូវបទពិសោធរបស់អ្នកជំនាញមកពីប្រទេសចិន និងប្រទេសផ្សេងនេះ នឹងជួយបង្កើននូវប្រសិទ្ធិភាពកាន់តែខ្លាំងសម្រាប់វិស័យសុខភិបាលកម្ពុជា ជាពិសេសមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈតែម្តង៕

...

ប្រភព ៖ «CCFR China state-controlled media »

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print