តោះមកស្គាល់ ! ប្រវត្តិមេប៉ូលិសថៃសំខាន់ៗ ជាប់ពាក់ព័ន្ធ ឧក្រិដ្ឋកម្មគ្រឿងញៀន ឆបោកអនឡាញ ស៊ីសំណូក លាងលុយ

ចែករំលែក៖

ប្រទេសថៃ ៖ បទល្មើសសំខាន់ៗ ត្រូវបាន ផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយសារ ព័ត៌មានបរទេសមាន Associated Press របស់សហរដ្ឋអាមេរិក សារព័ត៌មាន The Asahi Shimbun របស់ប្រទេសជប៉ុន ទីភ្នាក់ងារសារព័ត៌មានបារាំង AFP និង សារព័ត៌មានក្នុងស្រុកជាដើម។

ជាក់ស្តែងណាស់ ករណីថ្មីៗបំផុត អតីត អគ្គស្នងការរង នគរបាលជាតិថៃឈ្មោះ Surachate Hakparn មានជាប់ពាក់ព័ន្ធ ការស៊ីសំណូកជាហូរហែរ ក្នុងការចុះបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ ដែលធ្វើឲ្យ ការឆបោកតាមប្រព័ន្ធអនឡាញ រីកដុះដាល យ៉ាងខ្លាំង ក្នុងប្រទេសថៃ និងនាំទៅដល់ បញ្ហាអសន្តិសុខ ។

សូមបញ្ជាក់ថា ៖ ព្រះរាជាណាចក្រថៃមានប្រវត្តិកត់ត្រា នូវបទល្មើសគ្រឿងញៀន ការ ស៊ីសំណូក បទឧក្រិដ្ឋ ធ្វើទារុណកម្ម ឆបោក និងការលាងលុយខុសច្បាប់ ដែលជាប់ពាក់ ព័ន្ធថ្នាក់ដឹកនាំនគរបាលជាតិថៃ និងនាំទៅ ដល់ការកើនឡើងបញ្ហាអសន្តិសុខ ដ៏ខ្លាំង រហូតមកដល់បច្ចុប្បន្ននេះដែលនាំទៅដល់ ជម្លោះពាក្យសម្តីរវាងអតីតនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ និងអតីតរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ Anutin Charnvirakul។

សារព័ត៌មានថៃ The Nation បានផ្សាយ នៅថ្ងៃទី ១១ ខែកក្កដា បានបង្ហាញថា យោងតាមការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (CCIB) ចាប់ពីថ្ងៃទី ១ខែមករា ដល់ថ្ងៃទី ៩ខែកក្កដា ឆ្នាំ២០២៥ ប្រទេសថៃបានកត់ត្រាករណីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតចំនួន ១៧៥ ៤៧៧ ករណីដែលមានជា មធ្យម ៩១៩ ករណីក្នុងមួយថ្ងៃ។ 

ក្នុងចំណោមនោះមាន ៣១១០៧ ត្រូវបានរាយការណ៍តាមអ៊ីនធឺណិត និង ១៥៤០៧ ត្រូវបានប្តឹងដោយផ្ទាល់ទៅអាជ្ញាធរ។ ការខូចខាតផ្នែកហិរញ្ញវត្ថុសរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៤,៨៧ ពាន់ លានបាត  ដោយមានត្រឹមតែ ២ភាគរយ (ប្រហែល ២៩៥,៨ លានបាត) ត្រូវបានបង្កកដោយជោគជ័យទាន់ពេលវេលា។

ក្នុងសប្តាហ៍នេះ នៅពេលដែលប្រទេសថៃ បានដកច្បាប់ការស៊ីណូដ៏ចម្រូងចម្រាស ជម្លោះពាក្យសម្តីបានកើត ឡើង រវាងអតីត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul ដែលអះអាងថា សេចក្តីស្នើច្បាប់នោះបានធ្វើឲ្យទេសចរចិន បានធ្លាក់ ចុះយ៉ាងគំហុក ហើយប្រធានាធិបតីចិន ស៊ី ជីនពីង បានព្រមាន នាយករដ្ឋមន្ត្រីថៃ រហូតដល់ទៅ ៣ដងឲ្យដកច្បាប់នោះចេញ ប៉ុន្តែ ជាការ វាយបកនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ បានចោទប្រកាន់ ថា «កត្តាអសន្តិសុខក្នុងប្រទេស » បានធ្វើឲ្យធ្លាក់ចុះភ្ញៀវទេសចរ។ បញ្ហាអសន្តិសុខក្នុងប្រទេស ដោយសារការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃដែលលោក Anutin ដឹកនាំ។

លោក Surachate Hakparn ដែលត្រូវ បានគេហៅឈ្មោះក្រៅថា «Big Joke» បានជាប់ផុង នៅក្នុងការចុះបង្ក្រាបបណ្តាញ បទល្មើសល្បែងតាមអនឡាញ ហើយ លោកត្រូវបានចោទប្រកាន់ពីបទ លាង លុយ។ 

សារព័ត៌មាន AFP បានរាយការណ៍ កាលថ្ងៃទី១២ខែ មីនាឆ្នាំ ២០២៥នេះ ឲ្យដឹងថា ទម្រង់នៃការភ្នាល់ភាគច្រើនគឺខុសច្បាប់នៅក្នុងប្រទេសថៃ។ លោក Surachate ដែលបានកាន់តួនាទីនោះជាយូរហើយ ត្រូវ បានគេភ្ជាប់ជាមួយ នឹងឥស្សរជនដ៏មាន ឥទ្ធិពលក្នុងរដ្ឋាភិបាលដែលចូលបក្សសម្ព័ន្ធ ដោយកងទ័ពមុន។

អគ្គស្នងការរង រូបនេះត្រូវបានតែងតាំង ដោយ ឧបនាយករដ្ឋមន្ត្រីនិង ជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ Prawit Wongsuwan ជា ប្រធានការិយាល័យ អន្តោប្រវេសន៍ ក្នុងខែ កញ្ញា ឆ្នាំ២០១៨។ ក្រោយមកមេប៉ូលិសជាន់ខ្ពស់រូបនេះ បានបាត់វត្តមាននៅឆ្នាំ ២០១៩ ដោយសារហេតុផលមិនច្បាស់លាស់ មុនពេលដែលនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-Cha) បានតែងតាំងគាត់ជាទីប្រឹក្សាពិសេសស្តីពីយុទ្ធសាស្ត្រដល់ប៉ូលីសនៅឆ្នាំ២០២១ ។

យោង Associated Press ផ្សាយនៅខែ សីហា ឆ្នាំ ២០២៤ បទល្មើសដ៏ធំនិងកក្រើក ផ្សេងទៀតនៅក្នុងប្រទេសថៃ គឺនៅពេលដែលអតីតអតីតអគ្គស្នងការនគរ បាលជាតិ លោក Somyot Poompanmoung អតីតអគ្គព្រះរាជអាជ្ញារង Nate Naksuk និងមនុស្ស៦នាក់ផ្សេងទៀត ត្រូវបានតុលាការក្រុងបាងកក ចោទប្រកាន់ពីបទសមគំនិត ក្នុងការ ផ្លាស់ប្តូរព័ត៌មានក្នុងបំណងការពារសេដ្ឋី Yoovidhya ជាម្ចាស់ក្រុមហ៊ុនភេសជ្ជៈខ្នាតយក្ស «Red-Bull»។ 

អតីតមេប៉ូលិសលោក Somyot Poompanmoung ក៏មានរឿងអាស្រូវ ផ្សេងទៀត ពេលដែលកាន់តំណែងជាប្រធានសមាគមកីឡាបាល់ទាត់ថៃ (Thai FA) ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២៤។  

ក្រៅពីនោះមាន អតីតមេប៉ូលិស Thitisan Utthanaphon ដែលត្រូវចោទប្រកាន់ ពី បទ ធ្វើទណ្ឌកម្ម និងការស្លាប់ជនសង្ស័យ និងឧត្តមសេនីយទោ Ekkarat Intasueb និង Samrit Aimkamol ជាប់ពាក់ព័ន្ធ បទល្មើសបទល្បែង និងការជួញដូរ ខុសច្បាប់តាមព្រំដែន។ 

បទល្មើសនៅ ប្រទេសថៃ ត្រូវផ្សាភ្ជាប់មិន អាចប្រកែកបានជាមួយសមត្ថកិច្ចរបស់ថៃ៕

ដោយ ៖ សិលា

រូបភាព បង្ហាញ ពីសកម្ម ភាព បង្រ្កាបគ្រឿងញៀន ដែលរីករាលដាល នៅថៃ។ FB

អតីត អគ្គស្នងការ រង នគរ បាល ជាតិថៃឈ្មោះ Surachate Hakparn។ PSB world

...

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ចុះ ពិនិត្យ ការ រឹបអួស ម្សៅ គ្រឿងញៀន។ FB

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print