សូមប្រុងប្រយ័ត្នចំពោះការឆបោកផ្សេងៗ​ ខណៈ​ជនអនាមិកក្លែងបន្លំជាថ្នាក់ដឹកនាំ និងប្រើប្រាស់អាសយដ្ឋានអ៊ីម៉ែលក្លែងក្លាយ ក្រោមឈ្មោះធនាគារជាតិនៃកម្ពុជា ដើម្បីទាក់ទងទៅកាន់សាធារណជន ក្នុងចេតនាទុច្ចរិត

ចែករំលែក៖

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា​ បានចេញសេចក្ដីជូនដំណឹងឲ្យមានការប្រុងប្រយ័ត្ន ដោយសារតែនាពេលថ្មីៗនេះ មានជនអនាមិកមួយចំនួន បានក្លែងបន្លំជាថ្នាក់ដឹកនាំ និងប្រើប្រាស់អាសយដ្ឋានអ៊ីម៉ែលក្លែងក្លាយ ក្រោមឈ្មោះធនាគារជាតិនៃកម្ពុជា ព្រមទាំងបណ្តាញសង្គមផ្សេងៗ ដើម្បីទាក់ទងទៅកាន់សាធារណជន ក្នុងចេតនាទុច្ចរិតដូចជា រៃអង្គាសប្រាក់ ផ្ទេរប្រាក់ ផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬការទិញ-លក់ទំនិញ និងសេវាកម្មផ្សេងៗ។

តាមការជម្រាបជូនរបស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា «ធនាគារជាតិនៃកម្ពុជា សូមបដិសេធទាំងស្រុង ចំពោះទង្វើរបស់បុគ្គលទុច្ចរិតទាំងនោះ និងសូមអំពាវនាវឱ្យសាធារណជនមេត្តាបង្កើនការប្រុងប្រយ័ត្នជាប់ជាប្រចាំ ដើម្បីកុំឱ្យធ្លាក់ចូលក្នុងល្បិចឆបោកណាមួយ ដែលអាចនាំឱ្យជាប់ពាក់ព័ន្ធនឹងទង្វើខុសច្បាប់ និងបាត់បង់ប្រាក់កាស ឬទ្រព្យសម្បត្តិផ្ទាល់ខ្លួន»។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនសហការជូនដំណឹងពាក់ព័ន្ធនឹងករណីបែបនេះ និងផ្ទៀងផ្ទាត់ព័ត៌មាន ជាមួយធនាគារជាតិនៃកម្ពុជាតាមរយៈទូរស័ព្ទ៖

(៨៥៥) ២៣ ៩៩០ ១៩៦​ Email: [email protected]៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print