បើតាមប្រភព័ត៌មានពី BBC ឲ្យដឹងថា ខ្សែប្រយុទ្ធ Sergio Aguero របស់ក្លិប Manchester City មិនអាចចូលរួមក្រុម ជម្រើសជាតិអាហ្សង់ទីនបានឡើយក្នុង យុទ្ធនាការប្រកួតជម្រុះយកកៅអីទៅលេង កម្មវិធី World Cup ឆ្នាំ២០១៨ដោយសារ តែរបួសកំភួនជើង ។
សហព័ន្ធបាល់ទាត់ប្រទេសអាហ្សង់ទីនបានប្រកាសឲ្យដឹងថា កីឡាករ Sergio Aguero រងរបួសពេលក្រុម Manchester City ប្រកួតឈ្នះលើក្រុម West Ham ដោយលទ្ធផល ៣-១ កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន ។
ចំណែកប្រភពព័ត៌មានពី Dailymail វិញក៏បានឲ្យដឹងដែរថា ខ្សែប្រយុទ្ធ Lionel Messi ដែលទើបតែប្រកាសចូលរួមក្រុមជម្រើសជាតិវិញក៏ប្រហែលជាមិនអាចចូលលេងបានដែរដោយសារតែរបួសសរសៃ ពួរជើង ។
ក្លិប Barcelonaបានបញ្ជាក់ថា Lionel Messi ធ្វើដំណើរទៅហ្វឹកហាត់ជាមូយនឹងក្រុមជម្រើសជាតិអាហ្សង់ទីន ប៉ុន្តែពុំអាច បញ្ជាក់ច្បាស់ថាតើគាត់អាចលេងជាមួយនឹងក្រុមជម្រើសជាតិគាត់បានដែរឬយ៉ាងណានោះទេគឺវាអាស្រ័យទៅលើស្ថាន ការណ៍របួសរបស់គាត់តើវាអាចជាសះ ស្បើយទាន់ពេលវេលាឬ។
អាហ្សង់ទីននឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមអ៊ុយរ៉ាហ្គាយនៅថ្ងៃព្រហស្បតិ៍ ហើយប៉ះក្រុមវេណេហ្ស៊ុយអេឡានៅថ្ងៃ អង្គារសប្តាហ៍ក្រោយ៕
ដោយ៖ ដេវីត