ទឹកជំនន់នឹងបាក់ដី នៅនូវែលសេឡង់ សាលារៀនត្រូវបិទទ្វា

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា សាលារៀន និងផ្លូវមួយចំនួននៅតែបន្តបិទ គិតត្រឹមថ្ងៃចន្ទ ទី១៤ ខែកក្កដា ខណៈដែលតំបន់ Tasman និង Nelson របស់ប្រទេសនូវែលសេឡង់ ចាប់ផ្តើមការបោសសម្អាត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍កន្លងទៅ បណ្តាលឱ្យមានទឹកជំនន់ ការរអិលបាក់ដី និងការជម្លៀសប្រជាជន។

តំបន់ទាំងពីរស្ថិតនៅភាគខាងជើងនៃកោះខាងត្បូង ប្រទេសនូវែលសេឡង់ ដែលបានទទួលរងនូវភ្លៀងធ្លាក់ខ្លាំងជាលើកទីពីរ ក្នុងរយៈពេលច្រើនសប្តាហ៍។ អភិបាលតំបន់ Tasman លោក Tim King បានឱ្យដឹងថា មនុស្សប្រហែល ៤០នាក់ត្រូវជម្លៀសទៅជម្រកបណ្តោះអាសន្នមួយយប់ ប៉ុន្តែមនុស្សជាច្រើននាក់ទៀត នៅតែបន្តស្នាក់នៅផ្ទះជាមួយមិត្តភក្តិ ដោយសារតែការខូចខាត។
អាជ្ញាធរដោះស្រាយគ្រាអាសន្នក្នុងតំបន់ បាននិយាយថា ក្រុមការងារវាយតម្លៃថា មានអចលនទ្រព្យចំនួន ៤១៧កន្លែងនៅក្នុងតំបន់ រងផលប៉ះពាល់ដោយទឹកជំនន់ កាលពីថ្ងៃអាទិត្យ ហើយគ្រោងពិនិត្យលើអចលនទ្រព្យចំនួន ៤១៣កន្លែងបន្ថែមទៀតនាថ្ងៃចន្ទនេះ។ បើតាមអាជ្ញាធរ សាលារៀនជាច្រើន និងផ្លូវថ្នល់ចំនួន ៥១ ត្រូវបានបិទដោយសារតែទឹកជំនន់៕

...

រូបថត​: FMT

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print