ប្រធាន FIFA បង្ហាញពីជំហរចង់ឲ្យមានក្រុម៤០ប្រទេសចូលរួមប្រកួត World Cup

ចែករំលែក៖

លោក Gianni Infantino ប្រធាន សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានប្រាប់ឲ្យដឹងថាការប្រកួតបាល់ទាត់ World Cup នៅថ្ងៃអនាគតអាចមានក្រុមចូលរួម រហូតដល់ទៅ៤០ប្រទេសក្នុងវគ្គចុង ក្រោយ ។

លោកប្រធាន FIFAបានថ្លែងបែបនេះបន្ទាប់ពីគាត់បានឃើញភាពជោគជ័យនៃការបង្កើនចំនួន ប្រទេសចូលរួមប្រកួត ដណ្តើមជើងឯកយូរ៉ូឆ្នាំ២០១៦ក្នុងប្រទេសបារាំងកន្លងមក ។

លោក Gianni Infantino បានបញ្ជាក់ បន្ថែមទៀតថា ការលេងរបស់ក្រុមជម្រើសជាតិប្រទេសតូចៗមានភាពល្អប្រសើរហើយក្រុមបាល់ទាត់ត្រូវបានបន្ថែមរហូតដល់ ២៤ប្រទេស។ ករណីនេះអាចកម្លាំងជំរុញឲ្យមាន៨ប្រទេសទៀតដើម្បីចូលរួមប្រកួតនៅក្នុងពានរង្វាន់ World Cup។

លោកប្រធានដែលមានវ័យ៤៦ឆ្នាំនេះបានមានប្រសាន៏បន្តទៀតថា “ពានរង្វាន់ World Cupគិត មកដល់បច្ចុប្បន្នមិនមែនត្រឹមតែជាល្បែងបាល់ទាត់ទេ តែគឺជាកីឡាសម្រាប់មនុស្សទាំងអស់លើ ពិភពលោក។ យើងបានយល់ពីអារម្មណ៏រំភើបរបស់ក្រុមអុីស្លង់ វេល អាល់បានី និងហុងគ្រីនៅក្នុង ពេលប្រកួតយូរ៉ូយើងពិតជាមានមោទនភាពចំពោះពួកគេណាស់។ចំណែកការផ្លាស់ប្តូរពី៣២ប្រទេសទៅ៤០ប្រទេសនៅ World Cup គឺជារឿងធំខ្លាំងណាស់ តែវាគឺជាគោលដៅដែលអាចសម្រេចបានដើម្បីអភិវឌ្ឍ វិស័យបាល់ទាត់នៅលើពិភពលោកនេះ”៕

FIFA Presidential candidate Gianni Infantino talks during a press conference at Wembley Stadium on February 1, 2016 in London, England.

ដោយ៖ ដេវីត

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print