លោក Xi Jinping ជួបពិភាក្សាជាមួយលោក Albaneseនាយករដ្ឋមន្ត្រីអូស្ត្រាលី

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ  «CCFR China state-controlled media » នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ នាព្រឹកថ្ងៃទី ១៥ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅវិមានសភាប្រជាជនទីក្រុងប៉េកាំង។

គេហទំព័រ  «CCFR China state-controlled media » ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ការប្រកាន់ខ្ជាប់នូវសមភាព ការស្វែងរកគំនិតឯកភាពរួមនិង រក្សាទុកគំនិតខុសគ្នា និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក គឺសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរចិននិងអូស្រ្តាលី។ មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណានោះទេ ក៏យើងត្រូវប្រកាន់ខ្ជាប់ទិសដៅជាទូទៅនេះ។ លោកបានលើកសំណើថា ទី ១ ប្រទេសចិន និងអូស្ត្រាលីគួរតែបន្តពង្រឹងទំនុកចិត្ត ជាយុទ្ធសាស្ត្រ។ ទី២ ត្រូវពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទី ៣ បង្កើនចំណង មិត្តភាព រវាង ប្រជាជន និង ប្រជាជនឱ្យបានទូលំទូលាយ។ ទី៤ រួមគ្នាឆ្លើយតបទៅនឹងហានិភ័យ និងបញ្ហាប្រឈម។

គេហទំព័រ  «CCFR China state-controlled media » ជាការឆ្លើយតប លោក Albanese បាន ថ្លែងថា ក្នុង ប៉ុន្មាន ឆ្នាំ ចុង ក្រោយ នេះ ទំនាក់ទំនង អូស្ត្រាលី-ចិន មាន ការ រីក ចម្រើន ជា វិជ្ជមាន។ អូស្ត្រាលីថែរក្សាទំនាក់ទំនង ជាមួយចិន ហើយរំពឹងទុកធ្វើការជាមួយចិន ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងអូស្ត្រាលី-ចិនប្រកបដោយសមភាព ស្វែងរកគំនិតឯកភាពរួមនិងរក្សាទុកគំនិតខុសគ្នា និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងន័យជំរុញការអភិវឌ្ឍនៃទំនាក់ទំនងអូស្រ្តាលី-ចិន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print