នារីម្នាក់មកលោតទឹកនៅស្ពានជ្រោយចង្វាសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់មិនដឹងមានវិបត្តិអ្វីទេបានធ្វេីដំណើរមកលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វា បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅលើស្ពានជ្រោយចង្វា(ស្ពានមិត្តភាពកម្ពុជា-ចិន) ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

យោងតាមការឱ្យដឹងពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះឲ្យដឹងថា មាននារីវ័យក្មេងម្នាក់ រូបរាងស្រស់ស្អាត ជិះម៉ូតូម៉ាក HONDA BEAT ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KV-1574 មកលើស្ពានជ្រោយចង្វាតាមទិសដៅពីរង្វង់មូលព្រហ្ម ឡើងទៅរង្វង់មូលកួចកាណុង។ លុះមកដល់ពាក់កណ្តាលស្ពាន នារីរូបនោះបានបញ្ឈប់ម៉ូតូ បន្ទាប់មកបានដាក់ទូរស័ព្ទទុកនៅជិតម៉ូតូ ហើយឡើងទៅលើបង្កាន់ដៃស្ពានលោតចុះទៅក្នុងទឹក បាត់ខ្លួនទៅ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកដើរតាមផ្លូវ និងអ្នកជិះយានយន្តជាច្រើន ដែលបានឃើញហេតុការណ៍នោះ។ ពួកគេបានជួយរាយការណ៍ជូនសមត្ថកិច្ចឲ្យួជួយធ្វើអន្តរាគមន៍ភ្លាមៗ។

បន្ទាប់មកសមត្ថកិច្ចបានមកដល់ទីតាំងកើតហេតុ និងបានយកម៉ូតូនិងទូរស័ព្ទទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វា ដើម្បីរង់ចាំឲ្យក្រុមគ្រួសារនារីរងគ្រោះមកទទួល និងអនុវត្តន៍តាមនីតិវិធីបន្ត៕

...

ដោយ ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print