យើងគាំទ្រអោយមានច្បាប់ដកសញ្ជាតិខ្មែរពីខ្មែរទាំងឡាយណាដែលចូលដៃជាមួយសត្រូវ

ចែករំលែក៖

ភ្នំពេញ ៖ ដោយយោងលើប្រវត្តិសាស្រ្តខ្មែរធ្លាប់បានរងគ្រោះបាត់បង់ទឹកដីដោយសារអ្នកចូលដៃជាមួយសត្រូវដូចជា

គ្រួសារក្បត់ជាតិត្រកូលអភ័យវង្ស កូនខ្មែរចងចាំមិនភ្លេច!

អភ័យវង្សបែន ឬ “ចៅហ្វាបែន” ជាគ្រួសារក្បត់ជាតិខ្មែរដ៏ធំបំផុត និងជាខ្ញុំបម្រើដាច់ថ្លៃរបស់ស្ដេចសៀមគ្រប់ៗជំនាន់ នៅក្នុងប្រវត្តិសាស្ត្រខ្មែរ។ ត្រកូលអភ័យវង្សនេះបានតាមបម្រើស្ដេចសៀមដ៏ ស្មោះស្ម័គ្រ ហើយដើម្បីផលប្រយោជន៍សៀម ពួកគេសុខចិត្តធ្វើបាប ជិះជាន់គាបសង្កត់ កាប់សម្លាប់ជាតិសាសន៍ខ្មែរអស់ជាច្រើនលើសលប់។ នេះបើតាមឯកសារប្រវត្តិសាស្ត្ររបស់សាស្ត្រាចារ្យបណ្ឌិត ឥន សុផល។
ជាងនេះទៅទៀត គ្រួសារនេះបានចាប់បង្ខំ កងទ័ពខ្មែរឱ្យទៅជួយសៀមច្បាំងជាមួយប្រទេសភូមា ហើយក្រោយពេលត្រឡប់មកពីច្បាំងជាមួយភូមាវិញ ស្ដេចសៀមបានបញ្ជាឲ្យចៅហ្វាបែនបញ្ជូនកងទ័ពទៅជួយស្តេចយ៉ាឡុង ដើម្បីវាយប្រហារ ទៅលើកងទ័ពបះបោរតៃសឺងថែមទៀត។ ក្រៅពីនេះត្រកូលអភ័យវង្ស បានកេណ្ឌប្រជារាស្ត្រខ្មែរមួយម៉ឺននាក់ឱ្យទៅជីកប្រឡាយនៅឯស្រុកសៀម។

ដោយសារមើលឃើញពីភាពស្មោះត្រង់ របស់គ្រួសារបែន ស្ដេចសៀមបានតែងតាំងជាចៅហ្វាបែនជាហ៊ួមឿង ចៅហ្វាយខេត្តបាត់ដំបងនៅឆ្នាំ១៧៩១ មានងារជាចៅពញាអភ័យភិបេសវិសេសសង្គ្រាមរាម។ ដូច្នេះចាប់តាំងពីពេលនោះមក ក្រុមគ្រួសាររបស់ចៅហ្វាបែន បានក្លាយទៅជាលោកម្ចាស់គ្រប់គ្រងទឹកដីខេត្តបាត់ដំបងនិងសៀមរាបអស់រយៈពេល១១៦ឆ្នាំ គឺចាប់ពីឆ្នាំ១៧៩១ដល់ឆ្នាំ១៩០៧ ហើយរឿងដែលកូនខ្មែរបំភ្លេចមិនបានចុងក្រោយគេនោះ គឺអភ័យវង្ស កថាថន ឈុំ ដែលនាំយកទ្រព្យសម្បត្តិខ្មែររាប់រយរទេះទៅរស់នៅស្រុកសៀមតកូនតចៅរហូតមក។

ចំណែកខេត្តដែលនៅខាងជើងខេត្តបាត់ដំបង មានខេត្តមង្គលបុរី សិរីសោភ័ណ និងកូរ៉ាត ឬ នគររាជ ពួកសៀមបានយកបញ្ចូលទៅក្នុងទឹកដីរបស់ខ្លួន ដោយស្ងាត់ៗនៅឆ្នាំ១៧៩៥។ ទឹកដីខ្មែរបានបាត់បង់ទៅជាបន្តបន្ទាប់ ដោយសារតែក្រុមគ្រួសារក្បត់ជាតិ គ្រួសារអភ័យវង្សបែន ដែលកូនចៅជំនាន់ក្រោយៗឡើងគ្រប់គ្រងអំណាចជាបន្តបន្ទាប់ ចេះតែរណបសៀមដើម្បីរក្សាអំណាចរបស់ខ្លួន ក៏បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរគ្រប់ជំនាន់បន្តិចម្តងៗទៅឱ្យសៀម៕

...

ប្រភព ៖ យុវជន ៧មករា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print