ខេត្តពោធិ៍សាត់៖ ក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោក ឡេង សែ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ហេង សុភាណា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងអាជ្ញាធរពាក់ព័ន្ធបានអញ្ជើញចូលរួមពិធីបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
«វេទិកាការងារ»នេះ ផ្ដល់ឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីសម្ភាសការងារភ្លាមៗជាមួយក្រុមហ៊ុន, សហគ្រាស និងរោងចក្រ ចំនួន ៧ ដែលបានចុះមកផ្ទាល់ និងមានឱកាសការងារចំនួនជិត ១ពាន់កន្លែង៕
ដោយ៖តារា