ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាំយកឱកាសការងារជិត ១ពាន់កន្លែងសម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរក្នុងខេត្តពោធិ៍សាត់ដែលទើបត្រឡប់មកពីប្រទេសថៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្រសួង​ការងារ​បណ្ដុះបណ្ដាល​ និង​វិជ្ជាជីវៈ​ នៅថ្ងៃទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ លោក ឡេង សែ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ហេង សុភាណា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងអាជ្ញាធរពាក់ព័ន្ធបានអញ្ជើញចូលរួមពិធីបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។

«វេទិកាការងារ»នេះ ផ្ដល់ឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីសម្ភាសការងារភ្លាមៗជាមួយក្រុមហ៊ុន, សហគ្រាស និងរោងចក្រ ចំនួន ៧ ដែលបានចុះមកផ្ទាល់ និងមានឱកាសការងារចំនួនជិត ១ពាន់កន្លែង៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print